ម៉ូតូ២គ្រឿងបុកគ្នាត្រង់ផ្លូវកែងបន្សល់ទុកបុរសជនរងគ្រោះនៅកន្លែងកើតហេតុ

159
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បុរសម្នាក់បានរងរបួសធ្ងន់នៅក្នុករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូដែលហេតុការណ៍ខាងលើនេះបានកើតឡើនៅវេលាម៉ោង២០ និង៤៥​នាទី​យប់ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១៩ នៅលើផ្លូវអក្សរ(T)លេខ ២០៤ ស្ថិតក្នុងភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។

សមត្ថកិច្ចបានឱ្យដឹងថា មានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកអ្នកបើកបរក៏មិនស្គាល់អត្តសញ្ញាណ បើករត់គេចពីកន្លែងកើតហេតុ បើកបរពីលិចទៅកើត។ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកViva ពណ៌ ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ នុន ឈុន ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីត្បូងទៅជើង មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ម៉ូតូខូចខាតស្រាល ។

ប្រភពខាងលើបានឱ្យដឹងទៀតថាៈចំពោះមធ្យោបាយរក្សាទុកនៅអធិការក្រុងស្វាយរៀង ។ ដោយឡែកអ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង៕B/