ម៉ូតូ​កង់​បី​ស្រវឹងស្រា​រេ​ពេញ​ផ្លូវ រថយន្ត​កុងតឺន័រ​បើក​បញ្រ្ចាស​ទិស​​បុក​​ប៉ើង​ធ្លាក់ចូល​ប្រឡាយ​ស្លាប់​

169
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ ម៉ូតូ​កង់​បី​មួយគ្រឿង អ្នកបើកបរ​ស្រវឹង​ បើក​រេ​ពេញ​ផ្លូវ ត្រូវបាន​រថយន្ត​កុងតឺន័រ​បើក​បញ្រ្ចាសទិស​បុក​ផ្លោង​ប៉ើង​ជាង​៥០​ម៉ែត្រ ធ្លាក់ចូល​ប្រ​ឡាយ​ទឹក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង កាលពី​វេលា​ម៉ោង​៩​:​៤៥​នាទី​យប់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ តាមផ្លូវ​ជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ ជា​អ្នក​បើកបរ​ម៉ូតូ​កង់​បី ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 1HO-9175 ។ ចំណែករ​ថយ​ន្ត​កុង​តឺន័​រ ម៉ាក MITSUBISHI ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 3A-9143 អ្នកបើកបរ​គេចខ្លួនបាត់ ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ម៉ូតូ​កង់​បី បើក​ពី​ត្បូង​ទៅ​ជើង ស្រវឹងស្រា បើក​រេ​ពេញ​ផ្លូវ ស្រប​ពេលដែល​រថយន្ត​កុងតឺន័រ បើក​ពី​ជើង​ទៅ​ត្បូង គេច​មិន​ផុត ​ជ្រុល​ទៅបុក​ផ្លោង​ខ្ទាត​ជាង​៥០​ម៉ែត្រ ​ធ្លាក់​ក្នុង​ប្រឡាយ​អម​ផ្លូវ​ម្ខាង​ទៀតស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ រីឯ​រថយន្ត​កុង​តឺ​ន័​រ បើក​ចត​អែប​កៀន​ខាង ​អ្នកបើកបរ​ចុះ​រត់​គេចខ្លួនបាត់៕B/Ha