ម៉ូតូ​ក្រោម​ទឹក​សម្រាប់​ជិះ​មើល​ផ្កាថ្ម​នៅ​បាតសមុទ្រ ចាប់ផ្តើម​ដាក់លក់​នៅ​អង់គ្លេស​ក្នុងតម្លៃ ២២.០០០ ដុល្លារ​

681
ចែករម្លែក

​ម៉ូតូ “​ក្រោម​ទឹក​” ដែល​អនុញ្ញាតឱ្យ​អ្នកជិះ រុក​រកមើល​នៅក្រោម​សមុទ្រ​ជា​លក្ខណៈ​ឯកជន ត្រូវបាន​ដាក់លក់​នៅ​ចក្រភព​អង់គ្លេស​ក្នុងតម្លៃ ១៧.០០០ ផោន (២២.០០០ ដុល្លារ​)​។​

​ម៉ូតូ​ក្រោម​ទឹក​ឈ្មោះ SubSea Scooter ត្រូវបាន​បំពាក់​ដោយ​ម៉ូ​ទ័​រ​អគ្គិសនី និង​អនុញ្ញាតឱ្យ​ម្ចាស់ ជិះ​នៅក្រោម​ទឹក​រហូតដល់ ២ ម៉ោង​កន្លះ​ក្នុង​មួយ​ជើង​។​

​ដោយ​ប្រើប្រាស់​ការបញ្ជា​ដូច​ម៉ូតូ​ធម្មតា​ដែរ អ្នកជិះ​ម៉ូត​អាច​អង្គុយ​ទម្រង់​បញ្ឈរ​ជាមួយ​ក្បាល​របស់​ពួកគេ​ដាក់​នៅក្នុង​មួកសុវត្ថិភាព ដែល​ផ្ទុក​អុកស៊ីសែន ដូច្នេះ​ពួកគេ​អាច​ដកដង្ហើម​បាន​។​

​ម៉ូតូ​ក្រោម​ទឹក​នេះ​អា​ចរក​ទិញ​បាន​ទាំង​សម្រាប់​កៅអី​មួយ​និង​កៅអី​ពីរ ហើយ​អ្នកលក់​អះអាងថា ម៉ូតូ​នេះ​ស័ក្តិសម​បំផុត​សម្រាប់​ជិះ​មើល​ផ្កាថ្ម​។​

​ដោយមាន​ទម្ងន់ ១៥០ គីឡូក្រាម ម៉ូតូ​នេះ​មាន​ល្បឿន​អតិបរមា ៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​អាច​ជិះ​នៅ​ជម្រៅ​អតិបរិមា ១២ ម៉ែត្រ​៕ ដោយ៖ កញ្ញាដាលីស