ម៉ូតូ​ខុស​បច្ចេកទេស​ចំនួន​១៦៥​គ្រឿង ត្រូវបាន​នគរ​បាល​ឃាត់​ដើម្បី​ពិនិត្យ​ណែនាំ

416
ចែករម្លែក

ដោយ : គូលែន/​សៀមរាប : ​ម៉ូតូ​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​១៦៥​គ្រឿង ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ខេត្តសៀមរាប​ឃាត់​ដើម្បី​ពិនិត្យ​ណែនាំ និង តម្រូវឲ្យ​រៀបចំ​តាម​លក្ខណៈ​ដើម​វិញ​ ដើម្បី​បង្ការ ទប់ស្កាត់ អប់រំ​ចំពោះ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរ​ផ្លូវគោក ដូចជា​ការបើកបរ​ទោចក្រយានយន្ដ​មិន​ពាក់មួក​សុវត្ថិភាព ឬ​និង​មិន​ដាក់​កញ្ចក់ ព្រមទាំង​អ្នកបើកបរ​ម៉ូតូ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង និង​បំពាក់​ភ្លើង​ឡាស៊ែ​នោះ គិត​ត្រឹម​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៨​នេះ​។​

លោក​វរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ដើម្បី​បង្ការ ទប់ស្កាត់ អប់រំ​ចំពោះ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដូចជា​ការបើកបរ​ទោចក្រយានយន្ដ​មិន​ពាក់មួក​សុវត្ថិភាព ឬ​និង​មិន​ដាក់​កញ្ចក់ ព្រមទាំង​អ្នកបើកបរ​ម៉ូតូ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង និង​បំពាក់​ភ្លើង​ឡាស៊ែ​នោះ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​ឃាត់​ម៉ូតូ​ខុស​លក្ខណៈ​បច្ចេកទេស​បាន​ចំនួន ១៦៥​គ្រឿង​។​

​លោក​បាន​បន្តថា ក្រោយពី​ឃាត់​ម៉ូតូ​ខុស​លក្ខណៈ​បច្ចេកទេស​បាន​ចំនួន ១៦៥​គ្រឿង ព្រមទាំង​បានធ្វើ​ការពិនិត្យ ណែនាំ និង​ប្រគល់ជូន​ម្ចាស់​ដើម​វិញ ដោយ​ធ្វើ​កិច្ចសន្យា ហើយ​យក​សម្ភារ​ដែល​ត្រូវ​ផ្លាស់ប្ដូរ​មក​បំពាក់​ដូច​របស់​ដើម​វិញ ដោយ​ដោះ​សម្ភារ​ខុស​លក្ខណៈ​បច្ចេក​ចេញ រួច​យកមក​រក្សាទុក​នៅ​ទីស្នាក់ការ​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក ដោយ​មិន​ប្រគល់ឲ្យ​ម្ចាស់​វិញ​នោះទេ ។​

​លោក​វរសេនីយឯក មានប្រសាសន៍​ទៀតថា ដែល​រហូត​មកទល់ពេលនេះ សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ខេត្ត នៅតែ​បន្ត​ពិនិត្យឃើញថា គឺមាន​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​មិនទាន់បាន​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នៅឡើយ​ទេ ចំពោះ​ការធ្វើការ​ចរាចរណ៍​នៅតាម​ដងផ្លូវ ហើយ​អ្នកប្រើប្រាស់​ទោច​ក្រ​ក្រ​យានយន្ដ​មួយចំនួន មិនបាន​ពាក់មួក​សុវត្ថិភាព និង​ដាក់​កញ្ចក់ ព្រមទាំង​អ្នកបើកបរ​ដោយ​ប្រើប្រាស់​ម៉ូតូ ដែលមាន​ការកែច្នៃ​បំពង់​ស៊ី​ម៉ាំង​ឮ​សំឡេង​ខ្លាំង និង​បំពាក់​ភ្លើង​ឡាស៊ែ​ជាដើម ដែល​ខុស​លក្ខណៈ​បច្ចេកទេស និង​ច្បាប់​ហាមឃាត់​។​

ដូច្នេះ​តាមរយៈ​នេះ សំណូមពរ​ដល់​អ្នកធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ទាំងអស់ ដែល​ប្រើប្រាស់​ទោចក្រយានយន្ត ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍ និង​លក្ខណៈ​បច្ចេកទេស​របស់​យានជំនិះ ដោយ​ក្នុងនោះ ត្រូវតែ​ពាក់​ពួក​សុវត្ថិភាព​​ជានិច្ច​នូវពេល​បើកបរ ទោះ​ក្នុង​លក្ខណៈ​នៃ​ការធ្វើដំណើ​ទៅកាន់​គោលដៅ​នីមួយ​ទោះ​ជិត ឬ​ឆ្ងាយ និង​ចេះ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​នៅពេល​បើក​បរ ដើម្បី​សុវត្ថិភាព​របស់​បងប្អូន​៕B