ម៉ូតូ​ជិះ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ដ​ធុន​ធំ​បុក​អូស​ជាង​១០០​ម៉ែត្រ រងរបួស​ធ្ងន់​២​នាក់​

755
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ក៏ត្រូវ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​មួយគ្រឿង កំពុងបើក​លឿន​បាន​ជ្រុល​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​អូ​បាយ​ក្អម ខណ្ឌ​សែន​សុខ​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​បុរស​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ឌ្រី​ម​សង ពណ៌​ខ្មៅ ឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ឆ្ពោះ​ពី​ស្តុ​បណត​ប្រ៊ី​ត​ឡើងមក​ផ្លូវ​វេ​ង​ស្រេង ខណៈ​ជិះ​មកដល់​ចំណុច​កែង​ផ្លូវ​បុរី​ភ្នំពេញ​ថ្មី បាន​បត់​ឆ្វេង​ដៃ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ស្រប​ជា​ពេល​មាន​រថយន្ត​ធុន​ធំ​ដឹកទំនិញ​មួយគ្រឿង ដែល​កំពុង​បើកប​រយ៉ា​ង​លឿន​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក៏បាន​ជ្រុល​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​អ្នកជិះ​ម៉ូតូ​២​នាក់​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ក្បាល​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​ត្រូវបាន​រថយន្ត​កិន​ពីលើ​អូស​ជាង​១០០​ម៉ែត្រ ទើប​ឈប់​រង​ការខូចខាត​ទាំងស្រុង​តែម្តង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បានបញ្ជាក់​ថា រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង អូស​យកទៅ​រក្សាទុក​ប​ណ្តោះ​អាសន្ន​សិន រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ដោយសារតែ​ភាគី​ម៉ូតូ​រងរបួស​ធ្ងន់ មិនអាច​ដោះស្រាយ​ភ្លាមៗ​បាន​៕ ល​