ម៉ូតូ​និង​ម៉ូតូ រងរបួសធ្ងន់ទាំងសងខាង

378
ចែករម្លែក

ដោ​យ:វណ្ណៈ​/ព្រះសីហនុ​ ៖ បុរស​ពីរ​នាក់​រងរបួស​ធ្ងន់​ស្រាល ដោយ​ជិះ​ម៉ូតូ បញ្ច្រាស​ទិស​ហើយ​បុក​គ្នា ពេញទំហឹង នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ។​ ករណីនេះ​កើតឡើង​នៅ លើ​ដង​ផ្លូវជាតិ​លេខ​៤ ចំណុច​មុខ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ ស្ថិតក្នុង​ក្រុមទី​១៥ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​៦​ព្រលប់ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ ។​

​មន្ត្រី​ប៉ូលីស​ចរាចរណ៍​ខេត្ត​បាន​ប្រាប់ថា កើតឡើង រវាង​ម៉ូតូ​ម៉ាក HondaC-125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1k-5402 បើកបរ​ដោយ​ឈ្មោះ សៅ ណុប ភេទ​ប្រុស អាយុ២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​(​យូ​រីង​ស៊ុ​ក​) មាន​ទីលំនៅ ភូមិ​ត្រពាំង​គុយ ឃុំ​របើក ស្រុក​ឈូក ខេត្តកំពត មា​នទី​សដៅ​ចេញពី​ក្រុងព្រះសីហនុ បាន​បុក​ប៉ះ​ជាមួយ​ម៉ូតូ​ម៉ាក wave ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1C-3933 បើកបរ​ដោយ​ឈ្មោះ ព្រំ ចាន់ ភេទ​ប្រុស អាយុ៣៧​ឆ្នាំ មុខរបរ​ជាង​ឡាន មាន​ទីលំនៅ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ទិសដៅ បញ្ច្រាស់​គ្នា (​ពេល​បត់​ឆ្លងផ្លូវ​) ។​

ប្រភព​ដដែល​បន្ត​រថា ករណីនេះ​បណ្តាល​ឲ្យ ឈ្មោះ​ព្រំ ចាន់ រងរបួស​ធ្ងន់ (​បាក់​ប្រអប់ជើង​ខាងឆ្វេង​) បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅ​គ្លីនិក888​ឃ្លាំង​លើ ។​

​រីឯ​វត្ថុតាង ម៉ូតូ២​គ្រឿង​ខាងលើ នគ​បាល​ចរាចរណ៍ យកទៅ​រក្សាទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​បន្ត​៕​B/