ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​របួសធ្ងន់​ម្នាក់ នៅ​ស្រុក​ស្រុក​សំឡូត​

892
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: បុរស​ម្នាក់​រងរបួស​ធ្ងន់​បែកក្បាល និង​រយះ​ស្មា​ខាងស្តាំ ដោយ​បើក​ម៉ូតូ​មិន​ប្រយ័ត្ន​ទៅបុក​គោយន្ត​កន្ត្រៃ​ពីក្រោយ កាលពី​យប់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង ស្រុក​សំឡូត​។​

​លោក រិ​ន ថ​រិ​យា នាយផ្នែក​ចរាចរណ៍​ស្រុក​សំឡូត បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ផាត សុខលី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ក្រុមទី​ភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត​។ ចំណែក​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​មានឈ្មោះ ទុយ សារ៉ាត់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង ស្រុក​សំឡូត​។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​សមត្ថកិច្ច ដែល​ចុះទៅ​វាស់វែង​ថា មុនពេល​កើតហេតុ​មាន​គោយន្ត​កន្ត្រៃ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត ដោយ​គ្មាន​ដាក់​ចំណាំងផ្លាត​ពីក្រោយ​។ ស្របពេលនោះ មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា Dream ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CB 9212 បាន​បើកបរ​ពី​ទិស​ស្របគ្នា​។ លុះ​មកដល់​កន្លែងកើតហេតុ បាន​ទៅបុក​ជាមួយ​គោយន្ត​កន្ត្រៃ​ពីក្រោយ​
​បណ្តាល​ឲ្យ​របួស​បែកក្បាល និង​រយះ​ស្មា​ខាងស្តាំ​។

​ក្រោយពេល​កើតហេតុ អ្នករបួស​ត្រូវបញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​។ ចំណែក​មធ្យោបាយ​ទាំង​២​គ្រឿង ត្រូវ​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​សំឡូត ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕