ម៉ូតូ​បុក​គោ​យក​កន្ត្រៃ​ពីក្រោយៈ​របួស​ពីរ​នាក់ នៅ​ស្រុក​ស្រីស្នំ​

906
ចែករម្លែក


ដោយៈ​គូលែន​/​សៀមរាបៈ​នៅ​ម៉ោង​ជិត​៧​យប់​ថ្ងៃទី​១១​ខែមេសា​នេះ​នៅ​ភូមិ​កំបោរ​ឃុំ​មោង​ស្រុក​ស្រីស្នំ​ខេត្ត សៀមរាប​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​បណ្ដាល​បណ្តាល​ឲ្យ​បុរស​ពីរ​នាក់​ដែល​ជិះ​ម៉ូតូ​របួសធ្ងន់​ស្រាល​។​

​ម៉ូតូ​ដែល​ជួប​ហេតុការណ៍​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប​1A6093​បើកបរ​ដោយ​ឈ្មោះ​ឈុន​. រ៉ុ​ន​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​ក្សី​ឃុំ​សែន​សុខ​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​។​មុខរបរ​កសិករ​(​របួសធ្ងន់​)​។​
​ចំណែក​អ្នករួមដំណើ​ឈ្មោះ​យុន​.​ង៉ិ​ក​អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា​មុខរបរ​កង​ទ​ព័​វរៈ​ការពារ​ព្រំដែន​៤០២​បាន​របួសស្រាល​។​
​ក្រោយ​ហេតុការណ៍​អ្នកបើក​គោយន្ត​កន្ត្រៃ​បាន​បើក​គេចខ្លួនបាត់​៕​មន​

G