ម៉ូតូ​បុក​គ្នាៈ​របួសធ្ងន់​ម្នាក់​និង​របួសស្រាល​បីនាក់​

935
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​និង​របួសស្រាល​បីនាក់​កាលពី​ម៉ោង​៧​យប់ ថ្ងៃទី​១២ ខែមេសា ឆ្នាំ ២០១៨ លើផ្លូវ​ជាតិ​លេខ​៥៦ ស្ថិត​ក្នុងភូមិ ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

គ្រូពេទ្យជួយសង្រ្គោះអ្នករបួសដោយម៉ូតូបុកម៉ូតូ

លោក​វរសេនីយ៍​ជ័យ​សុ​ការ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នោះ​មាន​ម៉ូតូ​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​១H-៦៧៨២ បើក​ពី​ជើង​ទៅ​ត្បូង​ដោយ​ឈ្មោះ ដន ភ័​ក្រ​ត្រា​ភេទ ប្រុស​អាយុ ២៥​ឆ្នាំ និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ នូវ ស៊ី​ណេ​ត ភេទ​ស្រី​អាយុ​១៩​ឆ្នាំ ជា​ប្រពន្ធ​មុខរបរ ស្រែ រស់នៅ​ភូមិ​តា​បែន​ឃុំ​តា​បែន​ស្រុក​ស្វាយចេក​។​គេ​បើក​ក្នុង​ល្បឿន​លឿន​។​ដល់​ចំណុចកើតហេតុ​នោះ​ក៏​ឡើង​វ៉ា​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​បើក​ពីមុខ រួច​ជ្រុល​ទៅបុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ពណ៌​ក្រហម​អត់​ស្លាក​លេខ​អ្នកបើក​ដោយ​ឈ្មោះ អូ រ៉ី​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ ធ្វើស្រែ រស់នៅ​ភូមិ​អូរ​វែង​ឃុំ​តា​បែន​ស្រុក​ស្វាយចេក​និង រួម​ដំណើរ​ម្នាក់ទៀត​ឈ្មោះ ផល ចំរើន​ភេទ​ប្រុស​អាយុ​៥​ឆ្នាំ បណ្តាល​ឲ្យ​ដន ភ័​ក្រ​ត្រា​បែកក្បាល​របួសធ្ងន់​។​
ក្រោយកើតហេតុប្រជាពលរដ្ឋបាន​ជួយ​ដឹកបញ្ជូន​ពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់ ៕ មន​

អ្នករបួស