ម៉ូតូ​បុក​គ្នា​នៅ​ស្រុក​ពួក ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​បីនាក់

383
ចែករម្លែក
  • 18
    Shares

ដោយ​:​អង្គរតូច​/​សៀមរាប ​៖ ​បុរស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​ឯម​នុស្ស​៣​នាក់​ទៀត​ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​ ដោយ​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​។​

អធិការនគរបាល​ស្រុក​វរសេនីយ៍ឯក ទេព ពុំសែន បាន​ឲ្យ​ដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏ រវាង​ម៉ូតូ​បុក​ម៉ូតូ កើតឡើង​នា​ព្រឹក​ថ្ងៃទី​២១​ ខែ​កុ​ម្ភៈ លើផ្លូវ​ជាតិ​លេខ​៦ ត្រង់ចំណុច​មុខ​សាលារៀន​បឋមសិក្សា​នរោត្តម​រា​ណា​រិទ្ធិ​ក្នុងភូមិ​ទឹកថ្លា ឃុំ​ខ្នាត​ស្រុក​ពួក ខេត្តសៀមរាប។

​លោក​បន្តថា ​ករណីនេះ គឺ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរីឆ្នាំ​២០១៤ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ បន្ទាយមានជ័យ​១I៤៦៤៣​ បើកបរ​ដោយ​ឈ្មោះ​ យឺន ចាន់​ថ្លា ភេទ​ស្រី អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប រងរបួស​ធ្ងន់​។ បើកបរ​ទិសដៅ​ពី​លិចទៅ​កើត​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដាគ្លិច​ ស៊េរី​ឆ្នាំ​២០១៦ ​ពណ៌​សពាក់​ផ្លាកលេខ​សៀម រាប​១AD១៦៤២ ​បើកបរ​ដោយ​ឈ្មោះ​ហូ ហាច ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ នៅ​ភូមិ​បឹង​ខ្នារ​ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប (​ស្លាប់​)​ប្រពន្ធ​ឈ្មោះ​សោម សុផល អាយុ​៣១​ឆ្នាំ និង​កូន​ឈ្មោះ​ហូ វិចទ័រ ភេទ​ប្រុស អាយុ​៧​ឆ្នាំ របួសស្រាល បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច​ហើយ​បត់​ឆ្វេង​។​

អធិការនគរបាល​ស្រុក​វរសេនីយ៍ឯក ទេព ពុំសែន បន្តថា​ករណីនេះ​បណ្ដាល​ឲ្យ​ខូច​ខាត ម៉ូតូ​២​គ្រឿង​ស្រាល​។​ មូលហេតុ អ្នកបើកបរ​ម៉ូតូ​ម៉ា​ហុងដា​ក្លិ​ចប​ត់​ឆ្វេង​មិន​ប្រ​យ​ត្ន័ ។​

ក្រោយពេល​សមត្ថកិច្ច​បា​ន​វាស់វែង និង​ដកហូត​វត្ថុតាងយកមក​រក្សារ​ទុក។ ចំណែកសាកសព​ត្រូវប្រគល់ជូន​ក្រុម​គ្រួរ​សារ​។​ រីឯ​អ្នករបួស​យកទៅ​មន្ទី​ពេទ្យ​៕​B/

#