ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​

312

(​ឧ​ត្ត​រ​មានជ័យ​)៖​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បើកបរ​ក្នុង​គោលដៅ​បញ្ច្រាស់ទិស​គ្នា​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវ​យុទ្ធសាស្ត្រ ត្រង់ចំណុច​អូរ​ខ្ចៅ ស្ថិតនៅ​ភូមិ​ផ្អុង សង្កាត់​កូន​ក្រៀ​ន ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​មានឈ្មោះ​ឈ្មោះ​ឡាញ់ លិញ ភេទ​ប្រុស​អាយុ​៧៦​ឆ្នាំ នៅ​ភូមិ​ពោធិ​វង្ស សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បើកបរ ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម ឆ្នាំ​១៩៩៦ ពណ៍​ខ្មៅ (​ស្លាប់​)​។​ឈ្មោះ ឡេង លាង​ទន់ ភេទ ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្មាច់​សង្កាត់​អូរ​ស្មាច់​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម ឆ្នាំ ២០១៤ ស្លាក​លេខ​1B3510 រង​របួស់ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​សុ​រិ​ន ប្រទេស​ថៃ ។​

​សាកសព​ត្រូវបាន​សាច់ញាតិ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​កូន​ក្រៀល​យកទៅ​រក្សាទុក ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​ដោយ​៖​សហការី​

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ម្នាក់​(រូប៖វ៉េបសាយ)