ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​នៅ​ក្រុង​ច្បារមន​

499
ចែករម្លែក
  • 19
    Shares

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ម៉ូតូ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​២​នាក់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៦​និង​៤៧​ត្រង់ចំណុច​ភូមិ​រកា​ធំ​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥៣​នាទី​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៨​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក អឹម អេស អ៊ិ​ច អត់​មាន​ស្លាក​លេខ​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​បើកបរ​ពី​កើ​តទៅ​លិច​។​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៤​ព​ណ៏​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BM 5226​បើកបរ​ដោយ​ឈ្មោះ​ឈៀង ហឿន ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ភូមិ​ព្រៃ​ទុយ ឃុំ​ជី​អង្គ ស្រុក​ថ្ពង​ដែល​កំពុងបើក​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងពីរ​នាក់​។​

​ក្រោយពី​កើតហេតុ​អ្នករងរបួស​ទាំងពីរ​នាក់​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​នគរបាល​យកមករ​ក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខេត្ត​ដោះស្រាយ​តាម​នីតិវិធី​៕S/​