ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់ នៅ​ស្រុក​បសេដ្ឋ

971

(​កំពង់ស្ពឺ​)៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ង​ន​។ ហេតុការណ៍​គ្រោះថ្នាក​ចរាចរណ៍​នេះ កើតឡើង​ត្រង់ចំណុច​ផ្លូវលំ​ភូមិ​ទ័ព​ម្រាក់ ឃុំ​កក់​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧​។​

​សាក្សី​ក្បែរ​កន្លែង​បានឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម្នាក់ឯង បើកបរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ម៉ាក​សង់ អ្នកបើកបរ និង​អ្នករួមដំណើរ​ជាមួយ​ក៏​មិនទាន់​ស្គាល់​អត្តសញ្ញាណ ដែល​បើក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ពីរ​នាក់​។

​ក្រោយពី​កើតហេតុ​អ្នករងរបួស ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ដឹក​យកទៅ​មន្ទីរពេទ្យ សព​ត្រូវបាន​សមត្ថកិច្ច​យកមក​តម្កល់ទុក​នៅ​វត្ត​ក្បែរ​កន្លែងកើតហេតុ រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕L ដោយ​៖ សុខ​សុ​ភ័​ណ្ឌ​