ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់​ស្រាល​ ​នៅ​ស្រុក​ថ្ពង​

922
ចែករម្លែក

(​កំពង់ស្ពឺ​) : ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​១១៧​និង​១១៨ ស្ថិតក្នុង​ភូមិ​មនោ​រម្យ ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​ កាលពី​វេលា​ម៉ោង​ ៤ ​និង ​៤០​នាទី ​ល្ងាច​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៧​។​

​សាក្សី​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បាន​និយាយថា​ នៅ​មុនពេល​កើតហេតុ​គាត់​ឃើញ​យុវជន​២​នាក់ ទី​១.​ឈ្មោះ ​រិ​ទ្ឋី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទួល​វិ​ហ៊ា ឃុំ​មានជ័យ ស្រុក​ឧដុង្គ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក់​ហុងដា​សេរី​២០០៨ ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ កណ្តាល 1O 9573 ឌុប​យុវជន​ម្នាក់​ឈ្មោះ ទិ​ត្យ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​។ ជិះ​ពី​លិចទៅ​កើត​បើក​ហួស​ល្បឿ​ង​ ​លុះ​ទៅដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​មួយគ្រឿង​ម៉ាក់​ហុង​​ដា​សេរី​២០១៤ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1F3030 អ្នកបើកបរ​ឈ្មោះ ជាន់ ស្រី​ភ័​ក្រ ភេទ​ស្រី អាយុ​១៤​ឆ្នាំ និង​អ្នករួមដំណើរ​ឈ្មោះ ផន ស្រី​តី ភេទ​ស្រី អាយុ​៦​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ ក៏​បុក​ពី​ខាងក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​​អ្នកបើកបរ របួសស្រាល ឯ​អ្នករួមដំណើរ របួសធ្ងន់ បាក​​ដៃ​ខាងស្តាំ​អ្នករបួសធ្ងន់​ទាំង​៣​នាក់​។ ត្រូវបាន​នគរបាល​ជំនាញ​ស្រុក ហៅ​រថយន្ត​ដឹកយក​ទៅ​សង្គ្រោះ ឯ​ពេទ្យ​ស្រុក​ឧដុង្គ​ភ្លាមៗ​។​

​រីឯ​វត្ថុតាង​ម៉ូតូ​បញ្ជូនមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕L ដោយ : សុខ​សុ​ភ័​ណ្ឌ​


#