ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឱ្យស្លាប់​ម្នាក់រ​ង​របួសធ្ងន់​ពីរ​នាក់

223
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ​និង​ពីរ​នាក់​ទៀត​បាន​រងរ​បួស​ធ្ងន់​បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុង​ដំណើរ​បញ្ច្រាស់​គ្នា​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ចំណុច​ចុងស្ពាន​៧​មករា​ខាងលិច​ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​កាល​វេលាយប់​ថ្ងៃទី​២៨​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​មានឈ្មោះ​អាន​លឹម​អេ​ន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ​មុខរប​បើករថយន្ត​ឱ្យ​លោកសង្ឃ​វត្ត​នាគ​វ័ន​ស្នាក់នៅ​សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌ​ឬ​ស្សី​កែវ​មាន​ស្រុកកំនើត​ភូមិ​ឡឥដ្ឋ​សង្កាត់​បឹង​កុក​ក្រុង​កំពង់ចាម​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ជំនាញ​វាស់វែង​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ជើងគោក​ស្នងកា​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​