ម៉ូតូ​បុក​ជាមួយ​រ៉ឺម៉ក​ដឹក​ទឹកត្រី​បណ្តាលឱ្យ​ស្លាប់​ឯ​អ្នកបើក​រ៉ឺម៉ក​រត់​បាត់​

103
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រ៉ឺម៉ក​ម៉ូតូ​បត់​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​១៦ ខែ មិនា ឆ្នាំ ២០២០ ភូមិ​ពាម​រ៍ សង្កាត់​ព្រៃ ស ខណ្ឌដង្កោ​។​

​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ​ត្រូវ​នគរបាល​ឱ្យដឹងថា​ឈ្មោះ​ងិន​ឃ្លុយ​ភេទ​ប្រុស​អាយុ ៤៨​ឆ្នាំ មាន​លំនៅ ផ្ទះ​លេខ​១៨៣ ភូមិ ព្រៃធំ ឃុំ​ស្មោង​ខាងជើង ស្រុក កំចាយមារ ខេត្តព្រៃវែង​។ ជិះ​ម៉ូតូ​ម៉ាក សង់​សេ​១២៥​សេរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញៈ 1AU-0777 ជិះ​ម្នាក់ឯង ។ ចំណែក​អ្នកបើក​រ៉ឺម៉ក​បាន​គេចខ្លួនបាត់ ស្រមោល​បន្សល់​តែ​រ៉ឺម៉ក​នៅ​កន្លែងកើតហេតុ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​រួច​យក​ម៉ូតូ​និង​រ៉ឺម៉ក​ដឹក​ទឹកត្រី​ទៅ​រក្ស​ទុក​នៅ ចរាចរ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​។​ចំណែក​សព​ត្រូវ​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​ដឹក​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​