ម៉ូតូ​បុក​ម៉ូតូៈ​ស្លាប់​ម្នាក់​,​របួសធ្ងន់​ម្នា​ក់នៅ​ព្រែក​ព្នៅ​

856
ចែករម្លែក


ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ម៉ូតូ​និង​ម៉ូតូ​ដែល​បើក​ច្រាស់ទិស​គ្នា​ហើយ​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង​។​​​ភាគី​ម្ខាង​ទៀត​របួសធ្ងន់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​៤​ថ្ងៃទី ២១ ខែមេសា នៅ​ចំណុច​មុខ ដេប៉ូ​ប្រេង​ពញា​ពន់​នៅ​ផ្លូវ​លេខ​១៥១ ភូមិ​ព្រៃ​ពង្រ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ។​

​ជនរងគ្រោះ​ដល់​ជីវិត​ឈ្មោះ ផ្លោក រ៉ា អាយុ ២២​ឆ្នាំ ស្នាក់នៅ​ខេត្តកំពង់ចាម ។ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ ហ្សុ​យ​គី និ​ច ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ព្រៃវែង 1M-4739 ។​ចំណែក​ជនរងគ្រោះ​ភាគី ម្ខាង​ទៀត​ដែល​របួសធ្ងន់​ឈ្មោះ កែវ មុន្នី អាយុ ២៧​ឆ្នាំ ស្នាក់​នៅ​​ភូមិ​បឹង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ជិះ​ម៉ូតូ​ហុងដា ស្កូ​ពី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DH-0582 ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ជនរងគ្រោះ​ដែល​ស្លាប់ ជិះ​ម៉ូតូ​ពី​កើ​តទៅ​លិច ច្រាសទិស​គ្នា​។​ចំណែក​ភាគី​រងគ្រោះ​របួសធ្ងន់​ម្ខាង​ទៀត​បើក​ក្នុង​ល្បឿន​លឿន​ដូចគ្នា​ធ្វើដំណើរ​ពី​លិចទៅ​កើត​ក៏ ជ្រុល​ទៅបុក​ចំ​ពីមុខ​ពេញទំហឹង ។​

​វត្ថុតាង​ម៉ូតូ​ទាំងពីរ​គ្រឿង​នគរបាល​ជំនាញ​វាស់វែង​រួច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​មន

ជនរងគ្រោះ(រូបថតចាន់តូ)