ម៉ូតូ​បុក​ម៉ូតូ​ខ្ទៀតចូល​រថយន្ត​ធំ​ស្លាប់​១​និង​រងរ​បូស​ម្នា​ក់នៅ​ស្រុក​អន្លង់វែង

325
ចែករម្លែក

ដោយ​:អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​ខ្ទាតចូល​រថយន្ត​ធំ​ស្លាប់​ម្នាក់​និង​រងរបួស​ម្នាក់ នៅលើ​កំណាត់​ផ្លូវ​លេខ​២៦២៥ ស្ថិតនៅ​ភូមិ​-​ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​។​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី យប់​ថ្ងៃទី​១១ ខែកុម្ភៈ ​ឆ្នាំ​២០១៩​។​

សមត្ថ​កិ​ច​បានឱ្យដឹងថា​ជនរងគ្រោះ ឈ្មោះ មាឃ ភា ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ រស់នៅ​ភូមិ -​ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង បើកបរ​ម៉ូតូ​ម៉ាក់​ស្កុប​ពី សេរី​២០១២ ស្លាក​លេខ​កំពង់ចាម ១E ៥៥៧៧ ព​ណ័ស​លាយ​ក្រហម បើកបរ​ពី​លិចទៅ​កើត ស្លាប់​នៅ​កន្លែងកើតហេតុ បុក​ម៉ូតូ​សង់​ម៉ាក សង់ C១២៥ ព៌​ណ ខ្មៅ សេរី​២០១៩ ពាក់​ស្លាក​លេខ ឧ​ត្ត​រ​មានជ័យ ១D ៨៦៥៦ បើកបរ​ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ្រ​របួសធ្ងន់​​បើកបរ​ដោយ ឈ្មោះ បូរាណ ពន្លឺ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង​។

​អ្នកបើកបរ​រថយន្ដ​ឈ្មោះ ហេង ហ៊ា​ប ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ រស់នៅ ភូមិ​លេខ​២ ឃុំ​គង​ជ័យ ស្រុក​កំចាយមា ខេត្តព្រៃវែង បើកបរ​រថយន្ដ HYUNDAI TRACTOR , V​អង សេរី ១៩៩៤ ពណ៌​ស ពាក់​ស្លាក​លេខ ត្បូងឃ្មុំ ៣B -១២៥៧ បើកបរ​ពី​លិចទៅ​កើត ។​

​ជន​រងរបួស​ទៅកាន់​មន្ទីរពេទ្យ ចំណែក​សព​បានប្រគល​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី និង​ដកហូត​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕​B/