ម៉ូតូ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់​រងរបួស​ធ្ងន់​ស្រាល​

672
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយរៀង​: យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ ដែល​ហេតុការណ៍ នៃ​គ្រោះថ្នាក់​ខាងលើនេះ បានកើត​ឡើង​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ៥:៤៥​នាទី​ល្ងាច រវាង​ម៉ូតូ និង​ម៉ូតូ​ក្នុងទិសដៅ​ស្របគ្នា​ពី​កើ​តទៅ​លិច​លើផ្លូវ​ជាតិ​លេខ​១​ចន្លោះ​គី​ទ្បូ​ម៉ែត្រ ១៦០-១៦១ ស្ថិតក្នុង​ភូមិ​តា​បឹ​ប សង្កាត់​បាវិត​ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា មាន​ម៉ូតូ​១​គ្រឿង​ម៉ាក់​ហុងដា​សេ​១២៥ (​សេរី​2017) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយរៀង បើកបរ​ដោយ​ឈ្មោះ វឿន សូ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ភូមិ​ច្រក​ឫស្សី សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង (​រងរបួស​ស្រាល​ពាក់មួក​សុ​វត្ថ​ភាព និង​ម៉ូតូ​មាន​កញ្ចក់​មើល​ក្រោយ​) និង​អ្នករួមដំណើរ​១​នាក់ ឈ្មោះ ហ៊ុន ចន្ទី ភេទ​ស្រី អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​រ​បុគ្គលិក​កាស៊ីណូ​មាន​ទីលំនៅ​ភូមិ សង្កាត់​ជាមួយគ្នា​ត្រូវជា​ប្រពន្ធ (​រងរបួស​ស្រាល​ពាក់មួក​សុវត្ថិភាព​) បើកបរ​ពី​កើ​តទៅ​លិច​លុះដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បន្ថយល្បឿន​បត់​ឆ្វេង​ហើយ​ក៏មាន​ម៉ូតូ​១​គ្រឿង​បាន​បុក​ប៉ះគ្នា​ពីក្រោយ​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ម៉ូតូ​ទី​២ ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​គ្មាន​សេរី​(2016) បើកបរ​ដោយ​ឈ្មោះ ញ៉ៃ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករ​រោង​សំណង់ មាន​ទីលំនៅ​ភូមិ​ព្រៃ​ចារ ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់រោ​ទ៌ ខេត្តស្វាយរៀង (​រងរបួស​ស្រាល​ពាក់មួក​សុវត្ថិភាព​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​) និង​អ្នករួមដំណើរ​០១​នាក់​ឈ្មោះ ពៅ វិ​ស ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់ រស់នៅ​ភូមិ​ដំបូក​ជួរ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង (​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​គ្មាន​ពាក់មួក​សុវត្ថិភាព​) បើកបរ​ពី​កើ​តទៅ​លិច​។​

​សមត្ថកិច្ច​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា បច្ចុប្បន្ន​វត្ថុតាង​ទាំង​២​គ្រឿង សមត្ថកិច្ច​យើង​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​បន្ត​។​ម៉ូតូ​ខូចខាត​ស្រាល​ទាំង​២​គ្រឿង​ហើយ​ចំពោះ​អ្នករងរបួស​ទាំង​០៤​នាក់ ត្រូវបាន​ក្រុមគ្រួសារ​ប​ញ្ចួ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរ​សំរាក​ព្យាបាល ពន្លឺ​បូព៌ា​បាវិត​៕ ល​

#