ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​បួន​នាក់​នៅ​ខណ្ឌទួលគោក

921
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាលឱ្យ​រង​ការខូចខាត​និង របួសធ្ងន់​ស្រាល​៤​នាក់ ។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​ខាងមុខ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​តាម​បណ្តោយ​ផ្លូវ​៥៩២ កែង​និង​ផ្លូវ​៣១៧ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស៊ុយ​ហ្សូ​គី​វ៊ី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1R-8488 ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៥៩២ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។​លុះ​មកដល់​ចំណុចកើតហេតុ​ស្របពេល​ដែលមាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម សេរី​០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GR-2496 ដែល​បើកបរ​ដោយ​បុរស​ពីរ​នាក់ តាម​បណ្តោយ​ផ្លូវ​៣១៧ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​លឿន​។

ខណៈ​ពេលនោះ​ក៏បង្ក​ឲ្យ​ម៉ូតូ​ទាំងពីរ​បុក​គ្នា​ចំ​ពីមុខ​បណ្តាល​ឲ្យ​ម៉ូតូ​វីវ៉ា​រង​ការខូចខាត​បែកកា​បាំង​ខាងស្តាំ​។ រីឯ អ្នកបើកបរ​ទាំងពីរ​ប្តី​ប្រពន្ធ​របួសរ​លាតដៃ​រលា​ត​ជើង​។ ចំណែកឯ​ម៉ូតូ​ឌ្រី​មរ​ង​ការខូចខាត​វាច​បូម​ខាងមុខ រីឯ​នាក់​បើកបរ​រងរបួស​សន្ល​ប់​ស្តូកស្តឹង​និង​អ្នក​អង្គុយ​ពីក្រោយ​រងរបួស​ស្រាល​។​ភ្លាមៗ​នេះ​ជនរងគ្រោះ​ទាំង​បួន​នាក់​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​សម្ភព​ពន្លឺ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​រង​’​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​