ម៉ូតូ​បុក​ម៉ូតូ​ម្នាក់​ស្លាប់​នៅ​កន្លែង​និង​ម្នាក់ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ​

666
ចែករម្លែក

​ដោយ : គ្រញូង​/ ​បាត់ដំបង ៖ ​សិស្សសាលា​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង ​និង​ភាគី​ម្ខាង​ទៀត​រងរបួស​ធ្ងន់​ហើយ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​កាលពី​ម៉ោង​៤និង៤៥​ល្ងាច​ថ្ងៃទី​១១​ ខែកក្កដា ​ឆ្នាំ​២០១៨​ នៅ​ចំណុច​ភូមិ​ភ្នំ​សំពៅ​លិច​ ឃុំ​ភ្នំ​សំពៅ ​ស្រុក​បាណន់​ ខេត្តបាត់ដំបង​។​

លោក​អនុសេនីយ៍ឯក ​រើ​យ ចំរើន ​មេ​បញ្ជា​​ការរង​អាវុធហត្ថ​ស្រុក​បាណន់​បាន​ឲ្យ​ដឹងថា​ ​ជនរងគ្រោះ​ដែល​ស្លាប់​នៅនឹងកន្លែង​មានឈ្មោះ​ រិ​ទ្ធិ គឹម​ហឹ​ង ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ជា​សិស្ស​រស់នៅ​ភូមិ​ក្រពើ​កើត​ ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណន់ ​និង​អ្នករបួសធ្ងន់ ហើយ​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ឈ្មោះ ​យឿ​ង សុ​ភ័​ក្រ ​ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​រស់នៅ​​ភូមិ​ធ្ង​រ័ ឃុំ​ចែង​មានជ័យ​ស្រុក​បាណន់​។​

លោក​មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​បាន​ដកស្រង់សម្ដី​សាក្សីនៅកន្លែងកើតហេតុ​មក​បញ្ជាក់ថា​ មុនពេល​កើត​ហេតុ​​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដាឌ្រីម ​ស៊េរី​2015 ​ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​បាត់​ដំ​​បង​​1V0787 បើកបរ​ដោយ​សិស្សសាលា​ម្នាក់​ធ្វើដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​ ។ លុះមក​ដល់​ចំណុច​កើតហេតុ​​មិនដឹង​ជួប​ឧ​ប​
​សគ្គ​អ្វី​បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ដែល​បើកបរ​ដោយ​យុវជន​ម្នាក់​យ៉ាង​ពេញទំហឹង ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ជា​សិស្សសាលា​។​ ចំណែក​យុវជន​ម្នាក់ទៀត​រងរបួស​ធ្ងន់​ហើយ​បញ្ជូនទៅ​មន្ទីរ​​ពេទ្យ​ខេត្តហើយ​បាន​ដាច់ខ្យល់​ស្លាប់ ​នៅ​ម៉ោង​៧​យប់​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​។​

​សាកសព​ទាំង​២​នាក់​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅឯ​គេហដ្ឋាន​រៀងៗ​ខ្លួន​។​ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ ត្រូវ​នគរបាល​ចរាចរណ៍​ខេត្ ត​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ខេត្ត​ ដើម្បី​ដោះស្រាយ​តាម​
​ច្បាប់ ៕B