ម៉ូតូ​បុក​ម៉ូតូ​រងរបួស​ធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ នៅ​ស្រុក​បន្ទាយ​អំពិល​

982
ចែករម្លែក

ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​ម៉ូតូ​និង​ម៉ូតូ រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ជប់​គគីរ​ខាងលិច ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម៉ូតូ​ម៉ាក Honda dream ពណ៌​ខ្មៅ ស្លាក​លេខ ឧ​.​មានជ័យ 1C-0286 បើកបរ​ដោយ​ឈ្មោះ ហៀ​ប ភក្ដី ភេទ​ស្រី អាយុ ១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជប់​គគីរ​ខាងលិច ឃុំ​អំពិល ស្រក​បន្ទាយ​អំពិល បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច រងរបួស​បាក់​ភ្លៅ​ខាងស្ដាំ​បា​នប​ញ្ជួ​ន​ទៅ​ពេទ្យ​ថៃ​។ បាន​បុក​និង​ម៉ូតូ​ម៉ាក (​វេ​វ​អ៊ា​ល​ហ្វា​) ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​(​ជិះ​កាត់​ផ្លូវ​) បើកបរ​ដោយ​ឈ្មោះ សោម ថុល ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ភ​មិ អូរ​តា​មែ​ង ឃុំ​អន្លុងវែង ស្រុក​អន្លុងវែង រងរបួស​រលាត់​ជើង​ខាងឆ្វេង​(​ស្រាល​)​។​

​បច្ចុប្បន្ន​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវបាន​កម្លាំង​ជំនាញ​ចរាចរណ៍​នាំមក​រក្សាទុក នៅ​អធិការដ្ឋាន​ស្រុក​បន្ទាយ​អំពិល រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​៕ ល​