ម៉ូតូ​បុក​ម៉ូតូ​រងរបួស​ធ្ងន់​ទាំងសងខាង​

306

កណ្តាល​៖​ បុរស​ម្នាក់​បើកបរ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង ក្នុង​ល្បឿន​លឿន បាន​បុក​ជាមួយនឹង​ម៉ូតូ​មួយគ្រឿង​ទៀត បណ្ដា​ឲ្យ​រងរបួស​ធ្ងន់​ទាំងសងខាង​។ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង ១៣​និង​៤៥​នាទី ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ លើផ្លូវ​ជាតិ​លេខ​៨A ចន្លោះ​គីឡូម៉ែត្រ​៤០.៤១ ចំណុច​ភូមិ​ព្រៃធំ ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​សមត្ថ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ខាងលើ បង្កឡើង​ដោយ​ម៉ូតូ​ធន់​ធំ​មួយគ្រឿង​ម៉ាក FTR ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1BS 2055 បើកបរ​ដោយ​ឈ្មោះ វ៉ាន់ ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ក្នុងទិសដៅ​ពី​លិច​មក​កើត ក្នុង​ល្បឿន​លឿន (​មាន​សភាព​ស្រវឹងស្រា​) លុះ​មកដល់​ចំណុចកើតហេតុ ក៏​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក ហុងដា C១២៥ ពណ៌​ព្រីង​ទុំ ពាក់​ស្លាក​លេខ ព្រៃវែង 1G 0282 បើកបរ​ដោយ​ឈ្មោះ វង្ស ហ័ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ធានា​គា​ភូមិ រស់នៅ​ភូមិ​ព្រែក​តា​គង់ ឃុំ​កញ្ចុំ ស្រុក​ពារាំង ខេត្តព្រៃវែង បើកបរ​ស្រប​ទិស​គ្នា​បម្រុង​បត់​ឆ្វេង​ទៅ​ទិស​ខាងជើង ស្រាប់តែ​ម៉ូតូ​បង្ក​ខាងលើ​មក​បុក​ចំពាក់​កណ្តាល​ម៉ូតូ បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​ទាំងសងខាង ហើយ​ត្រូវបាន​រថយន្ត​សាមុយ​ស្រុក​ដឹក​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​ម្នាក់​ឈ្មោះ វង្ស ហ័ត និង​ម្នាក់ទៀត ត្រូវ​សាច់ញាតិ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពារាំង​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា ករណី​ខាងលើ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ពីរ​នាក់​៖ ១.​ឈ្មោះ វង្ស ហ័ត របួស​បាក់​ប្រអប់ជើង​ខាងឆ្វេង ២.​ឈ្មោះ វ៉ាន់ ថា របួស រលា​ត់ដៃ ជើង មុខ និង​បែកក្បាល​ចំហៀង​ឆ្វេង រីឯ​ខូចខាត​ម៉ូតូ​២​គ្រឿ​ធ្ងន់​ល្មម មូលហេតុ អ្នកបើកបរ​ម៉ូតូ​បង្ក​ខាងលើ បើកបរ​ក្នុង​ល្បឿន​លឿន​(​មាន​សភាព​ស្រវឹងស្រា​) បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​៕​ ដោយ ៖លីនណា

ម៉ូតូ​បុក​ម៉ូតូ​រងរបួស​ធ្ងន់​ទាំងសងខាង​ (រូប៖ ហ្វេសប៊ុក)