ម៉ូតូ​បុក​ម៉ូតូ​របួសធ្ងន់​-​ស្រាល​៣​នាក់​នៅ​ស្រុក​កៀនស្វាយ​

1283
ចែករម្លែក

(​កណ្ដាល​) ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​៣​នាក់ កាលពី​វេលា​ម៉ោង​១៥​និង​៤៥​នាទី ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣-៣៤ ស្ថិតក្នុង​ភូមិ​ព្រែក​ប៉ុល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ។​

​មន្ដ្រីនគរបាល​ចរាច​រណ៍​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ យាន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​របួសស្រាល​)​ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ូ​គី​វីវ៉ា ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1X-7254 រួម​ដំណើរ​ជាមួយ​ឈ្មោះ ធិ​ប សារ៉ាត់ ភេទ​ស្រី អាយុ​១៩​ឆ្នាំ (​រងរបួស​ធ្ងន់ )​។ ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវជា​ប្ដី​ប្រពន្ធ​នឹង​គ្នា មាន​ទីលំនៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពុងស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ចំណែក​ភាគី​ម្ខាង​ទៀត​ឈ្មោះ ម៉ឹង សា​ប៉ង់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​មិន​រងរបួស​នោះទេ​) ជា​អ្នកបើក​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លា​កក​លេខ​ព្រៃវែង 1K-0149 រួម​ដំណើរ​ជាមួយ​ឈ្មោះ ទុយ ពិសី ភេទ​ស្រី អាយុ​២០​ឆ្នាំ ( រងរបួស​ស្រាល​) ។ ជនរងគ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​កំពង់​សឹង ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។​

ប្រភព​ដដែល​បន្ដថា នៅ​មុនពេល​កើតហេតុ​សាក្សី​បានឃើញ​ម៉ូតូ​ម៉ាកវ៉េវ​ជិះ​ចេញពី​ស្ថានីយប្រេងឥន្ធនៈ​ឈ្មោះ សេង ឃាង ខណៈដែល​ជិះ​ចេញ​គឺ​អ្នកជិះ​ម៉ូតូ​វ៉េវ​ពុំបាន​ប្រុងប្រយ័ត្ន​និង​មើលមុខមើលក្រោយ​នោះទេ ក៏​ស្រាប់​តែមាន​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ស៊ុយ​ហ្ស៊ូ​គី​វីវ៉ា ជិះ​តាម​បណ្ដោយ​ផ្លូវ​ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង ក៏​ឈប់​មិនទាន់​ជាន់​ហ្វ្រាំង​មិនជា​ប់​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាកវ៉េវ​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​និង​២​នាក់​ទៀតរ​បួ​ស្រាល​តែម្ដង ។ ក្រោយពី​មាន​ហេតុការណ៍​កើតឡើង ជនរងគ្រោះ​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ដ​សាមុយ​ដឹង​ក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។ ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ដកហូត​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​បានបញ្ជាក់​ថា ករណី​ខាងលើ​គឺ​បណ្ដាលមកពី​អ្នកជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ូ​គី ជិះ​ចេញពី​ស្ថានីយ​ប្រេង​ដោយ​មិន​ប្រុងប្រយ័ត្ន និង​មិន​មើលមុខមើលក្រោយ ទើប​ម៉ូតូ​វ៉េវ​បើក​បុក​ពីក្រោយ​យ៉ាង​ដូច្នេះ​៕ L ដោយ​៖ លីន​ណា​