ម៉ូតូ​បុក​ម៉ូតូ​: ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ នៅ​ស្រុក​ចុងកាល់​

288

​ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: មនុស្សម្នា​ក់បាន​ស្លាប់ និង​របួស​ម្នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ វេលា​ម៉ោង​៣​និង​១២​នាទី​រសៀល​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៨ នៅ​ចំណុច​បឹង​ឈូក ស្ថិតនៅ​ភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ អ្នកបើកបរ​ម៉ូតូ​បើកបរ​ម៉​តូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស្លាក​លេខ សៀមរាប 1X 3873 មានឈ្មោះ រ៉ែ​ម រិ​ទ្ធ ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ មុខរបរ​យោធា​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ធ្លាក់ទឹក​ប្រឡាយ​ស្លាប់​។ និង​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី ពណ៌​ខ្មៅ ស្លាក​លេខ បាត់ដំបង 1N 8050 ឈ្មោះ ម៉ៅ សាយ ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​សិស្ស របួសធ្ងន់ ស្នាក់នៅ​ភូមិ​”​ក​” ឃុំ​ចុងកាល់ ស្រុក​ចុងកាល់​៕​