ម៉ូតូ​បុក​ម៉ូតូ នៅលើ​ផ្លូវជាតិ​លេខ​២ បណ្តាលឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​៥​នាក់​

828

(កណ្តាល​): អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ចំណែក​៥​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​ហុងដា​សេ​១២៥ បុក​ជាមួយ​ម៉ូតូ​ម៉ា​កនិច កាលពី​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ត្រង់​ចន្លោះ គីឡូម៉ែត្រ​លេខ​២៦-២៧ ស្ថិត​ក្នុងភូមិ ព្រែក​អ​ង្គុ​ញ​ឃុំ សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​

​សមត្ថកិច្ច​ឱ្យដឹងថា ជនរងគ្រោះ​ទាំង​៦​នាក់ ទី​១ ឈ្មោះ អុល អន ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ( ជា​អ្នកបើក​ម៉ូតូ ស្លាប់​នៅ​កន្លែងកើតហេតុ​), ទី​២ ឈ្មោះ ខឿន សារ៉ាត់ ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ (​អ្នករួមដំណើរ​របួស​ស្រាល​) មាន​ទីលំនៅ​ភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​, ទី​៣ អ្នករួមដំណើរ​ជាមួយ អុល អន មិនទាន់​ស្គាល់​អត្តសញ្ញាណ (​រងរបួស​ធ្ងន់​) ។ អ្នក​ទាំង​៣​ជិ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា C125 ពណ៍​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1CL-4891 ។ ជនរងគ្រោះ​ទី​៤ ឈ្មោះ ញ៉ុ​ល សុង​ហួ ភេទ​ប្រុស​អាយុ ២០​ឆ្នាំមាន​ទីលំនៅ​ភូមិ​អង្គ​ឃុំ​ក្តា​ញ់ស្រុក​ព្រៃកប្បាស​ខេត្តតាកែវ (​អ្នកបើក​ម៉ូតូ​របួសធ្ងន់​), ទី​៥ ឈ្នោះ សេង រី ភេទ​ប្រុស​អាយុ ១៦​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​អ្នករួមដំណើរ របួសធ្ងន់​) និង​ទី​៦-​ឈ្មោះ អង្គា​សិ​ល (​ហៅ​ពីង​) ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ តា​នន​ឃុំ​ត្នោត​ស្រុក​បាទី តាកែវ​(​អ្នករួមដំណើរ របួសធ្ងន់​) ។ ជនរងគ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​ម៉ាក និ​ច ពណ៌​ផ្កាឈូក ពាក់​ផ្លាកលេខ ភ្នំពេញ 1BM-8992 ។​

​បើតាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែងកើតហេតុ​និយាយថា នៅវេលា​កើតហេតុ​ខាងលើ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ( ភ្នំពេញ​-​តាកែវ​) លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ា​កនិច​មួយគ្រឿង ដែល​បើក​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង (​តាកែវ​-​ភ្នំពេញ​) បណ្តាលឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល រដូក​រនេល​ពេញ​ផ្លូវ​ចំនួន​៥​នាក់ តែម្តង ។

​សមត្ថកិច្ច​បានបញ្ជាក់​ថា ករណី​គ្រោះថ្នាក់​នេះ គឺ​ដោយសារតែ​ម៉ូតូ​ទាំងពី​គ្រឿង​បើក​ល្បឿន​លឿ​មិន​ប្រកាន់​ស្តាំ​ទាំងសងខាង ទើប​បុក​គ្នា​ចំ​ទ្រូងផ្លូវ​តែម្តង ។ ចំពោះ​អ្នករបួស ត្រូវបាន​សមត្ថកិច្ច​ជួយ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ រីឯ​សព​អ្នកស្លាប់ បានប្រគល់​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក វត្ថុតាង​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ជា​បណ្តោះអាសន្ន​៕ L ដោយ​៖ សុផាន់​