ម៉ូតូ​បុក​អ្នក​ថ្មើរជើង​ដើរ​តាម​ចិញ្ចើមថ្នល់​របួស​ម្នាក់​

268

(​បាត់ដំបង​): ស្ត្រី​ចំណាស់​ម្នាក់​បាន​រងរបួស​ជើងឆ្វេង​និង​ចុក​ដើមទ្រូង​ដោយសារ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​មក​កៀរ​គាត់​ឳ្យ​ដួល​លើ​ថ្នល់​ខណៈ​គាត់​កំពុង​ដើរ​តាម​ចិញ្ចើមថ្នល់​សុខៗ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ផ្លូវ​កៅស៊ូ​ចំណុច​ក្រុម​១០ ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​។

​លោក​ខែម សុភ​ក្ត្រា​មន្ត្រីនគរបាល​ស្រុក​ឯក​ភ្នំ​បាន​ឳ្យ​ដឹងថា​ស្ត្រី​រងគ្រោះ​ឈ្មោះ​សាក់ ព​ន្លឹ​ង អាយុ​៦៩​ឆ្នាំ រស់នៅ​ក្រុម​១០​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​។ ចំណែក​អ្នកបើក​ម៉ូតូ​បង្ក​មានឈ្មោះ ហាច ហាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ក្រុម​១០ ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​។​

​លោក សុភ​ក្ត្រា បាន​ដកស្រង់​សំដី​សាក្សី​មក​បញ្ជាក់ថា មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង ដោយ​ល្បឿន​លឿន​។ ពេលមកដល់​ចំណុច​គ្រោះថ្នាក់ បាន​បើក​កៀរ​ស្ត្រី​ចំណាស់​ម្នាក់ ដែល​កំពុង​ដើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ដួល​លើ​ថ្នល់​របួសធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ដើម្បី​ព្យាបាល​។ ចំណែក​អ្នកបើក​ម៉ូតូ​បង្ក ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នាំ​តក​ទៅ​អធិការ​ស្រុក រួមជាមួយ​ម៉ូតូ​ផងដែរ ដើម្បី​ធ្វើការ​ដោះស្រាយ​តាមច្បាប់​៕L ដោយៈ គ្រញូង​