ម៉ូតូ​ប៉ុក​ម៉ូតូ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ពីរ​នាក់​នៅ​ស្រុក​ភ្នំព្រឹក​

229
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នាក់​ជា​យោធា​បាន​ស្លាប់​ភ្លាម​និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​មូ​តូ​និង​ម៉ូតូ​បុក​គ្នា​នៅ​ផ្លូវ​លេខ​៥៩​ស្ថិតក្នុង​ភូមិ​អូរ​ឃុំ​ពេជ្រ​ចិន្ដា​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​កាល​ពីយ​ប់​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៩ ។

​លោក​គង់​មនោ​រុន​អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​ទទួលបន្ទុក​ផ្នែក​សណ្តាប់ធ្នាប់​បានឱ្យដឹងថា​សព​ដែល​ស្លាប់​នៅនឹងកន្លែង​មានឈ្មោះ​ទូច​គ្រ​ត​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ប្រយុទ្ធ​ឃុំ​អូរ​រំដួល​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង មានមុខរ​បរជា​យោធា​។​

ចំណែក​អ្នករងរបួស​ធ្ងន់​ទាំង​២​នាក់​មានឈ្មោះ​ជួន ច​ន្នី​ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ​រស់នៅ​ភូមិ​.​ឃុំ​កន្លែងកើតហេតុ​ខាងលើ​(​អ្នកបើកបរ​)​និង​ឈ្មោះ សា រ៉ា​ភេទ​ស្រី​អាយុ​២៣ ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ ជាមួយគ្នា​។​មូ​តូ​ទាំងសងខាង​ធ្វើ​ដ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​៕S/

​រូប​ថ​តៈ​សព​ជនរងគ្រោះ​និង​អ្នករបួស​ទាំង​២​នាក់​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​