ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​ភាគី​ម្ខាង​ទៀត​រត់​បាត់ស្រមោល​

729
ចែករម្លែក

ដោយ : វណ្ណៈ / ​ព្រះសីហនុ ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ឩ​ប្បវ​ហេតុ គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ករ​ឡើង​រវាង​ម៉ូតូ និង​ម៉ូតូ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ក្នុង​ទឹកដី​ក្រុងព្រះសីហនុ​។​ ករណីនេះ​កើតឡើង​កាល យប់​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ២២:៤០​នាទី លើផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច ជិត​រោងចក្រ​ញ៉ូ​វ​ស្តារ ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះសីហនុ ។​

​មន្ត្រី​ប៉ូលីស​មូលដ្ឋាន​បាន​ប្រាប់ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាងម៉ូតូនិងម៉ូតូ ក្រោយពេល​កើតហេតុ​ភាគី​ម្ខាង​ទៀត​រត់គេច​បាត់ ។​ នៅ​កន្លែងកើតហេតុ​មាន​សល់​តែ​ម៉ូតូ០១​គ្រឿង​ម៉ាក SUZUKI VIVA ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ​កំពត​1C-3580 បើកបរ​ដោយ​ឈ្មោះ ឡុង វិត ភេទ ប្រុស អាយុ ២៦​ឆ្នាំ​(​ស្លាប់​) មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ឈ្មោះ ឡុង វិត អ្នកបើកបរ​ម៉ូតូ VIVA ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ ។ ​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ បានប្រគល់​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​B

#