ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាលឱ្យ​ស្លាប់​ម្នាក់​របួស​ពីរ​នាក់​

592
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ម៉ូតូ​ពីរ​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង ខណៈពេល​កំពុង​បើកប​ញ្ច្រា​សទិស​លើ​ដងផ្លូវ ឆ្ពោះទៅកាន់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឈូ កាលពី​យប់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​។ ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុងភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​

​លោក​វរសេនីយ៍ត្រី ស៊ូ វណ្ណាត នាយផ្នែក​នគរ​បាលច​រាច​រណ៍ នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា យុវជន​ដែល​បាត់បង់​ជីវិត​ឈ្មោះ ឡឹ​ក បូរ៉ា អាយុ ១៨​ឆ្នាំ​។ ចំណែក​អ្នករងរបួស​ទាំងពីរ​នាក់​គឺ ១. ឈ្មោះ​គីម ណេង ភេទ​ប្រុស អាយុ ២០​ឆ្នាំ រងរបួស​ស្រាល​។ ២. ឈ្មោះ​ស៊ុយ សុខ​ហ៊​ត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ របួសធ្ងន់​។ ទាំងបី​នាក់​មាន​ទីលំនៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្តកំពត​។

​មន្ត្រីនគរបាល​ដដែល​បាន​រៀបរាប់ថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មកដល់​ត្រង់ចំណុច​កើតហេតុ ក៏​បុក​ជាមួយ​ម៉ួ​តូ​ម៉ាក​សេ​១០០​កូរ៉េ កំពុង​បើកបរ​បញ្ច្រាស​ទិស​បណ្តាលឱ្យ​ដួល​ទាំងអស់គ្នា​។ ពេល​អ្នកជិតខាង​ស្ទុះ​ចូលទៅ​ជួយ ស្រាប់តែ​ឃើញ​អ្នកបើក​ម៉ូតូ​សេ​១០០​កូរ៉េ​ស្លាប់​ភ្លាមៗ​តែម្តង​។ ចំណែក​អ្នករួមដំណើរ​ជាមួយ​រងរបួស​ស្រាល​។ រីឯ​ជិះ​ម៉ូតូ​ស្មាស់​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​៕ ល​