ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ស្រាល​ពីរ​នាក់​

544
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ​ក្រោយពីរ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ពេញទំហឹង​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែធ្នូ​ ឆ្នាំ​២០១៨​ស្ថិតនៅ​ចំណុច​ស្តុ​ប​ភី​ហ្សា​ខុម​ម៉ូ​នី តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​និង​ផ្លូវ​២៦១ ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​(​ស្លាប់​)​និង​អ្នករងរបួស​ធ្ងន់​ស្រាល​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​វ៉ែ​វ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1H-1927​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៦១​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ លុះ​មកដល់​ចំណុច​កើត​ហេតុ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហ្សូ​ម័​រ​អ៊ិ​ច​ពណ៌​ក្រហម​ពាក់ ស្លាក​លេខ ភ្នំពេញ​1GE-2537 ជិះ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ទិសដៅ​ពី​លិច ទៅ​កើត បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ហ្ស៊ូ ម័​រ​អ៊ិ​ច​ផ្លោង​ទៅមុខ​ភី​ហ្សា​ខុម​ម៉ូ​នី​រងរបួស​ធ្ងន់​ចំណែក​ខាង​ម៉ូតូ​វ៉ែ​វ​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​បន្ទាប់មក​ត្រូវបាន​រថយន្ត​សង្គ្រោះ​គ្លី​និ​ចរ​ស្មី​ដឹក​ទៅ ភ្លាមៗ ផង​ដែល​។ ​ដោយ​ស្ថានភាព​អ្នករងគ្រោះទាំង​ពីរ​នាក់​ធ្ងន់ធ្ងរ​ពេក​បាន​បញ្ជូន​បន្តទៅ​សង្គ្រោះ​នៅឯ​មន្ទី​ពេទ្យ​កាល ម៉ែត្រ​បន្ទាប់មកក៏​បាន​ស្លាប់​ម្នាក់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​។​ ដោយឡែក​សព​ជនរងគ្រោះ​សមត្ថកិច្ចបាន​ស្រាវជ្រាវរ​កសាច់​ញា​តិ​ប្រគល់ជូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ពី​ណី​៕​B/