ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាលអោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

1066
ចែករម្លែក

ស្ទឹងត្រែង​៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខណៈពេល​បើក​ម៉ូតូ​បុក​ម៉ូតូ​ដូចគ្នា​នៅលើ​កំណាត់​ផ្លូវ នៅ​ភូមិ​ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង កាលពី​រសៀល​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍​ខាងលើនេះ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ នៅឯ​ទីក្រុង​ភ្នំពេញ​។ ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​បើក​ម៉ូតូ​បុក​គ្នា​ឈ្មោះ សាម៉ន រ៉ា​ឆា​ញ់ អាយុ​១៩​ឆ្នាំ រស់នៅ​ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក​។​

​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ បាន​និយាយថា ម៉ូតូ​អ្នករបួសធ្ងន់​មាន​ទិសដៅ​ពី​ត្បូង​មក​ជើង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​ច្រាសទិស​គ្នា​បុក​ប្រាវ​តែម្តង​។ អ្នកភូមិ​ក៏​រត់​ស្ទុះ​ទៅ​ជួយ​ហៅ​សាច់ញាតិ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​។ ដោយសារ​សភាព​ជំងឺ​ធ្ងន់ ត្រូវ​បងប្អូន​បញ្ជូនបន្ត​ទៅកាន់​ទីក្រុង​ភ្នំពេញ​។ ចំណែក​ភាគី​ម្ខាង​ទៀត​រងរបួស​ស្រាល​។​

​សមត្ថកិច្ច​សន្និដ្ឋានថា គ្រោះថ្នាក់​ចរាចរណ៍​ភូមិ​ឃុំ​កើតហេតុ​ខាងលើ អាច​បណ្តាលមកពី​ភាគី​រងរបួស​ស្រាល ស្ថិតក្នុង​ល្បឿន​លឿន​។ ហើយ​អាច​នឹង​គេច​ជង្ហុក​ទើប​បុក​គ្នា​។​

​ម៉ូតូ​ទាំងពីរ​គ្រឿង ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​កន្លែង​ប៉ុស្តិ៍នគរបាល រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ដោយ​៖ សុខុម​