ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ឆ្លងផ្លូវ​ទៅបុក​ជាមួយ​ម៉ូតូ​របួស​បាក់ជើង​ម្នាក់​

944
ចែករម្លែក
  • 16
    Shares

​​

​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ឆ្លងផ្លូវ​ទៅបុក​ជាមួយ​ម៉ូតូ​របួស​បាក់ជើង​ម្នាក

ដោយៈចាន់តូ/ភ្នំពេញៈ​បុរស​ម្នាក់​រងរបួស​បាក់​ជើងឆ្វេង​បន្ទាប់ពី​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ដឹក​កញ្ច្រែង គ្រឿង​ជ័រ បើក​ឆ្លងផ្លូវ​មក​បុក​ម៉ូតូ​សេ​១២៥​បណ្តាលឱ្យ​បួស​បាក់ជើង​ម្នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​ផ្លូវជាតិ​លេខ​៣​ភូមិ​ព្រៃ​ព្រីង​ត្បូង​២​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ជនរងគ្រោះ ឈ្មោះ ដូ មេសា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ជើង​ឆ្នុក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម ។​

​មុន​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ ហុងដា សេ​១២៥ សេរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DJ-7044 បើក​ពី​ជើង​ទៅ​ត្បូង ដល់​ចំណុច​ខាងលើ ស្រាប់តែ​ម៉ូតូ​សណ្តោង​រុ​ឺ​ម៉ក ដឹក​កញ្ច្រែង គ្រឿង​ជ័រ សំពីងសំពោង ដើរ​លក់ ដែល​បើក​ពី​ត្បូង​ទៅ​ជើង ហើយ​ឆ្លងផ្លូវ ជនរងគ្រោះ​គេច​មិនទាន់ ជ្រុល​បុក​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែកឯ​មធ្យោបាយ​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕S/

​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ឆ្លងផ្លូវ​ទៅបុក​ជាមួយ​ម៉ូតូ​របួស​បាក់ជើង​ម្នាក់​