ម៉ូតូ​ហោះ​ស្ទុយ​ទើរ​លើ​បង្គោល​ខ្សែភ្លើង​យ៉ាងខ្ពស់ ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

286
ចែករម្លែក

ពេល​ឃើញ​រូបភាព​ទាំងនេះ​ភ្លាម ​វា​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​ម៉ូតូ​មួយគ្រឿង​បាន​ហោះ​ស្ទុយ​ទើរ​លើ​បង្គោល​ភ្លើង​យ៉ាងខ្ពស់​បែបនេះ​។ ប៉ុន្តែ​វា​ជា​រឿង​ពិត ​ដែល​បានកើត​ឡើងនៅ​ខេត្ត​សុរ​ន្ទ ប្រទេស​ថៃ ថ្មីៗ​នេះ​។​
​ ​
យោងតាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ឱ្យដឹងថា ម៉ូតូ​មួយគ្រឿង​នេះ​បាន​ហោះ​ទៅ​ទើរលើ​បង្គោល​ភ្លើង​ក្នុង​កម្ពស់​រហូតដល់​ទៅ ៤ ម៉ែត្រ​ផុតពី​ដី​ ក្រោយពី​មាន​គ្រោះថ្នាក់ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើតឡើង​នៅ​ខេត្ត​សូ​រិន្ទ ប្រទេស​ថៃ កាលពី​យប់​ថ្ងៃអាទិត្យ ទី​១០ មីនា​កន្លងទៅ​។​
​ ​
​ក្រោយ​ទទួលបាន​ការរាយការណ៍​អំពី​គ្រោះថ្នាក់​នេះ​ភ្លាម ក្រុម​សង្គ្រោះបាន​ចុះទៅ​ដល់កន្លែងកើតហេតុ​ភ្លាមៗ​ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​កាប​ជើង (Karb Cherng) ខេត្ត​សុរិន្ទ ហើយក៏​ប្រទះឃើញ​ម៉ូតូ​នេះ​ជាប់​លើ​បង្គោល​ភ្លើង និង​រថយន្ត​មួយ​បាំង​កន្លះ​ដែល​រងការខូចខាត​នៅក្បែរនោះ​។

​សារព័ត៌មាន​គ្រាន់តែ​ចុះផ្សាយ​ថា មនុស្ស ៥​នាក់​បាន​រងរបួស​ក្នុងករណី​គ្រោះថ្នាក់ ចរាចរណ៍​នេះ​។ ទោះជា​យ៉ាងណា​គ្មាន​ព័ត៌មាន​លម្អិត​ផ្សេង​ទៀតឡើយ​ជុំវិញ ករណីនេះ​៕ ប្រែ​សម្រួលៈ​ខុម​/Ha