ម៉ូតូ​២​គ្រឿង​បុក​គ្នា​លើ​ស្ពាន​ជ្រោយចង្វា​របួស​៤​នាក់​

275

(​ភ្នំពេញ​)៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅ​ស្ពាន​ជ្រោយចង្វារ ដោយ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៤​នាក់​រងរបួស បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង ១២​និង​៣០​នាទី យប់​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ កើតឡើង​នៅ​ស្ពាន​ជ្រោយចង្វា ស្ថិតនៅ​សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​អ្នកឃើញ​ហេតុការណ៍​និយាយថា មុនពេល​កើតហេតុ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា ឌ្រី​ម​សង់ ១​គ្រឿង ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1C-1265 ធ្វើដំណើរ​ចេញពី​ម្ដុំ រង្វង់​មូល កាំភ្លើង​កួច​កាណុង ទិសដៅ​ពី​លិចទៅ​កើត ខណៈពេលដែល​ឡើងទៅ​ដល់​លើ ពាក់កណ្ដាល​ស្ពាន​ជ្រោយចង្វា ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ហ្សូ​ម៉ឺ​អិ​ច ពណ៌​ទឹកក្រូច​លា​យស គ្មាន​ស្លាក​លេខ ជិះ​ដោយ​បុរស​៣ នាក់ ធ្វើដំណើរ​ចេញពី​ម្ដុំ​រង្វង់​មូល ព្រហ្ម​មុខ​បួន ទិសដៅ​ពី​កើ​តទៅ​លិច ពេលដែល​ទៅដល់​ពាក់កណ្ដាល​ស្ពាន​ជ្រោយចង្វា ក៏​ភាគី​ទាំងសងខាង វ៉ា​ក់​គ្នា​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​គ្នា​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ភាគី​ទាំងសងខាង ខូចខាត​ខ្ទេច​ផ្នែក​ខាងមុខ​យ៉ាងដំណំ ចំណែកឯ​មនុស្ស​រងរ​បួស​ស្រាល ៤​នាក់​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​ជំនាញ បាន​ចុះមក​ធ្វើការ​អន្តរាគ្គមន៍ ហើយ​ភាគី​ទាំងសងខាង​បាន​សម្រួល​គ្នា ដោយ​យក​ម៉ូតូ​ទៅធ្វើ​ខ្លួនឯង​រៀងៗ​ខ្លួន ហើយ​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្ដង​៕L ដោយ​៖ លីន​ណា​