ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា​នៅ​ផ្លូវជាតិ​លេខ​៣ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​និង​របួស​

105
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ​បំផុត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​។ ករណីនេះ កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ (​វាលរេញ​-​កំពត​) ចំណុច​វាល​ល្អោ​ង ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​៧​កន្លះ​យប់​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០២០​នេះ​។​

​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា បើ​យោងតាម​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក​នៅជាប់​ខ្លួន​ជនរងគ្រោះ​ម្នាក់ មានឈ្មោះ សាន ម៉ាប់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៧១ មាន​ទីលំនៅ​ភូមិ​កំពង់​ចិន ឃុំ​ទឹកល្អក់​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​

​វត្ថុតាង​ម៉ូតូ​ពីរ​គ្រឿង ត្រូវបាន​ប្រមូល​យកមក​រក្សា​ទុក្ខ​នៅ​ប៉ុស្តិ៍នគរបាល​មូលដ្ឋាន​ដើម្បី​បន​កតរ​និតិ​វិធី​តាមច្បាប់​៕ ល​