ម៉ូតូ​MSX​មួយគ្រឿង​ប្រះ​ឃើញ​ចត​ទុកចោល​តាមផ្លូវ ពេញ​មួយ​យប់ សមត្ថកិច្ច​យកទៅ​រក្សាទុក​

575
ចែករម្លែក
  • 9
    Shares

ដោយ:​ចាន់តូ/​ភ្នំពេញ ៖ ម៉ូតូ​មួយគ្រឿង ម៉ាក​MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GE-5649 ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ចត​ទុកចោល​ពេញ​មួយ​យប់​ត្រង់ចំណុច​មុខ​ផ្សារ​ឯករាជ្យ​២ ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រក​ម្ចាស់​មិនឃើញ រហូតដល់​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ រាយការណ៍​ប្រាប់​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ​៣ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់។​

​នាយប៉ុស្តិ៍​ចោមចៅ​៣ លោក ថេ​ង កុសល បាន​ឲ្យ​ដឹងថា ម៉ូតូ​មួយគ្រឿង​ខាងលើ​ត្រូវ បាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ចត​ទុកចោល តាមផ្លូវ​មុខ​ផ្សារ​ឯករាជ្យ​២ តាំងពី​យប់​ថ្ងៃទី​២០ ខែកុម្ភៈ ម្សិលមិញ​មក​ម្លេះ នឹក​ស្មានតែម្ចាស់​អ្នកជិះ គាត់​ចត​ទុក​ហើយ ទៅ​ជួប​បងប្អូន តាម​បន្ទប់​ផ្ទះជួល ឃើញ​ចត​នៅ​ពេញ​មួយ​យប់​ទៅហើយ រហូតដល់​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ​នេះ ម៉ូតូ​នៅតែ​មិនទាន់​ឃើញ​ម្ចាស់​មក​យក​ទៀត មិនដឹងថា មាន​បញ្ហា​អ្វី សាកសួរ ប្រកាស ជុំវិញ​កន្លែង​ខាងលើ ក៏​មិនឃើញ​ម្ចាស់ ទើប​ពលរដ្ឋ​រាយ​ការ​មក​សមត្ថកិច្ច ចុះ​ទៅរក​ម៉ូតូ មក​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ​៣ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់។​

​សមត្ថកិច្ច​អំពាវនាវ​ផងដែរ ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​ម៉ូតូ ម៉ាក​MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GE-5649 បាត់ ភ្លេច ឬ​ជាប់​ពាក់ព័ន្ធ​បទល្មើស​អ្វីមួយ មេត្តា​អញ្ជើញ​មក​សាកសួរ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ​៣៕​B/