ម៉ូតូ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បុក​គ្នា​បណ្តាលឱ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​នៅ​ស្រុក​រមាសហែក​

141
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង​ ៖ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ដំណើរ​បញ្ច្រាសទិស​គ្នា លើផ្លូវ​ខេត្ត​លេខ​3131 ក្រាល​គ្រួស​ក្រហម ត្រង់ចំណុច​ភូមិ​ថ្នល់​គ្រួស ឃុំ​មុខដា ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ ហេតុការណ៍​នៃ​គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​២០​នាទី​ព្រលប់់​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនរងគ្រោះ​ទី​១​មានឈ្មោះ​ពេជ្រ ឆែម ភេទ​ប្រុស អាយុ​48​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​មុខដា ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា​C125 ស៊េរី​ឆ្នាំ​2017 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ស្វាយរៀង​1CF.5139 បើក​ពី​ទិស​ខាងលិច មក​កើត​(​ពាក់មួក​សុវត្ថិភាព​) ទី​២​ឈ្មោះ​ប៊ិន សោ​ធា ភេទ​ប្រុស អាយុ​19​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង ជា​អ្នកបើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ម៉ាក​ហុងដា​វ៉េវ ពណ៍​ក្រហម គ្មាន​ផ្លាកលេខ បើក​ពី​ទិសខាងកើត ទៅ​លិច​រងរបួស​ស្រាល​។​

​ប្រភព​ដដែល​បាន​បន្តថាៈ​ករណីនេះ​គ្រោះថ្នាក់​មនុស្ស​នាក់ ប្រុស ធ្ងន់ គឺ​ឈ្មោះ​ពេជ្រ ឆែម បាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក​។​

​បច្ចុប្បន្ន​វត្ថុតាង​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រមាសហែក​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។ មូលហេតុ​:​ម៉ូតូ​C125 បើក​ពុំ​ប្រកាន់​ស្តាំ​៕B/