ម៉ូត​ក្រចក​សាហាវៗ​សម្រាប់​អ្នក​ខ្ជិល​លាងចាន​ឆ្នាំង ឬ​បោក​ខោអាវ​

920
ចែករម្លែក
  • 1
    Share

គ្រាន់តែ​ឃើញ​ភ្លាម​ក៏​ចង់​ញាក់សាច់​ដែរ ពីព្រោះ​តែ​ម៉ូត​ក្រចក​ទាំងនេះ សាហាវៗ​ពេក​។ ចុះ​បងប្អូន​ស្រីៗ​ស្រឡាញ់​អត់​?

ទាំងនេះ​គឺជា​ម៉ូត​ក្រចក​ចេញ​ដោយ​ហាង​ធ្វើ​ក្រចក​មួយ​។ ហាង​ធ្វើ​ក្រចក​មាន​ឈ្មោះថា Nail Sunny នៅ​ក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី ដែល​គ្រប់គ្រង​ដោយ​នារី​បងប្អូន​ពីរ​នាក់​ឈ្មោះ អ៊ី​ឡេ​អូ​ណូ​រ៉ា (Eleonora) និង អា​រី​ណា ម៉ូ​វ​ស៊ី​ស្យា​ន (Arina Movsisyan) បាន​បង្ហោះ​ម៉ូត ក្រចក​ទាំងនេះ​លើ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram របស់ខ្លួន​ដែលមាន​អ្នក គាំទ្រ​យ៉ាងច្រើន​រហូតដល់​ទៅ ២,១ លាន​នាក់​។​

​វា​ជា​គំនិត​ច្នៃប្រឌិត​ថ្មី​គួរឱ្យ​សរសើរ ប៉ុន្តែ​បើ​វា​ច្រងេងច្រងាង​ម្លឹ​ងៗ តើ​នៅ​ហ៊ាន​ធ្វើ​អត់​? អញ្ចឹង​បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម

#