ម៉ូត​ថ្មី​ឆ្នាំ​២០១៨ ត្រូវ​ម៉ាច់​សម្រាប់​ស្រីៗ​ដែល​ចូលចិត្ត​ប្រើ​កាបូប​ធំៗ​

1329
ចែករម្លែក

គេ​សង្កេតឃើញថា នារី​វ័យក្មេងៗ​សម័យ​ឌីជីថល​នេះ​ច្រើនតែ​ចូលចិត្ត​ប្រើ​របស់​ធំៗ​ជាង​ខ្លួន ជាពិសេស​កាបូប​តែម្តង​។​

​ប្រហែលជា​ដឹង​ច្បាស់​ពី​ទំនោរ​នេះ អ្នក​រចនា​ម៉ូត​ជនជាតិ​បារាំង រូប​សង្ហា​ម្នាក់​ឈ្មោះ ស៊ីម៉ង់ ប៉​តេ ហ្សេ​ក​គី​ម៉េ​ស (Simon Porte Jacquemus) បាន​រចនា​ម៉ូត​កាបូប​ថ្មី​ដែលមាន​ទំហំ​ធំ ជាង​ខ្លួន​គួរឱ្យភ្ញាក់ផ្អើល​។ ហើយ​អ្វីដែល​ស្ទើរ​មិនគួរ​ឱ្យ​ជឿ កាបូប​នេះ​មាន​ភាព​លេចធ្លោ​ខ្លាំង នៅក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូត Paris Fashion Week​។

​កន្លងមក គាត់​ក៏បាន​រចនា​ម៉ូត​មួក​ស្លឹក​យ៉ាង​ធំ​មួយ​ដែរ ហើយ​វាទ​ទួលបាន​ការចាប់អារម្មណ៍ និង​ការគាំទ្រ​ច្រើន​គួរឱ្យកត់សម្គាល់ ដែល​សូម្បី​តារា​ស្រី​ល្បីៗ​មួយចំនួន​ក៏​ប្រើ​កាបូប​នេះដែរ ដូចជា​នាង រ៉ា​យ​ហាន​ណា (Rihanna) និង​នាង អេ​មី​លី រ៉ា​តាច​កូវ​ស្គី (Emily Ratajkowski) ជាដើម​៕ ប្រែ​សម្រួល​: ខុម​

អ្នកច្នៃម៉ូដ