ម៉ូត​ទើប​ចេញ​ចុងឆ្នាំ​២០១៨ ទិញ ១ បាន​ដល់​ទៅ ២ ម៉ូត​

1064
ចែករម្លែក

ក្រុមហ៊ុន​សម្លៀកបំពាក់​មួយ បាន​ច្នៃ​ម៉ូត​ខោ​ជើង​ខ្លី​ដ៏​ពិ​សេសមួយ​ដែល​មើលទៅ​អ្នក​ស្លៀក ហាក់​ស្លៀកខោ​ខូវប៊យ ២ ផ្សេងគ្នា​ពេលដែល​មើល​ពីក្រោយ ហើយ​វា​មានតម្លៃ​ដល់​ទៅ ៥៦៥ ដុល្លារ​ឯណោះ​។

​ក្រុមហ៊ុន R13 បាន​បញ្ចេញ​ម៉ូត​ខោ​ជើង​ខ្លី​នេះ​ជាពិសេស​សម្រាប់​រដូវក្តៅ​។ ខោ​នេះ​ហាក់​ធម្មតា គ្មានអ្វី​គួរឱ្យកត់សម្គាល់​ទេ បើ​មើ​លពី​ខាងមុខ ប៉ុន្តែ​បើ​មើល​ពីក្រោយ​វិញ វា​ហាក់ដូច​ជាមាន​ម៉ូត ២ ផ្សេងគ្នា​អញ្ចឹង​។​

​ដោយឡែក កាលពីដើម​រដូវក្ដៅ​នេះ ក្រុមហ៊ុន Carmar Denim បាន​បញ្ចេញ​ម៉ូត​ខោ​ខូវប៊យ ជើងវែង​សិច​ស៊ី​អស់​ស្ទះ​មាន​ឈ្មោះថា ‘Extreme Cutout Jeans ដែលមាន​តម្លៃ​ត្រឹមតែ ១៦៨ ដុល្លារ​ប៉ុណ្ណោះ​។​

​តោះ​! សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​ក្រែងលោ​ពេញចិត្ត​ចង់​ទិញ​ជូន​អ្នកជា​ទីស្រឡាញ់​៕ ប្រែ​សម្រួល​: ខុម