ម៉ូ​កតា កាន់តែ​ស្អាត​មាន​ទីផ្សារ​ការងារ​ច្រើន​មិន​អួតអាង​

529
ចែករម្លែក

ដោយ:បូ​រិ​ន​/​ភ្នំពេញ ​៖ កញ្ញា ម៉ូ​កតា ជា​តារា​សម្តែង​វ័យក្មេង​មាន​រូប​សម្រស់​កាន់តែ​ស្អាត​ជាង​ខណៈ​មាន​ទីផ្សារការងារ​ច្រើនឡើង​ប៉ុន្តែ​នាង​មិន​អួតអាង​ថា ​ខ្លួន​ជាតា​រាមា​ន​ប្រជាប្រិយ​គ្រាន់បើ​ទៅវិញ​។​

​តារា​ស្រអែម​ស្រស់​កញ្ញា ម៉ូ​កតា ពេលនេះ​មាន​រូប​សម្រស់​ស្រស់ស្អាត​ជាង​មុន ហើយ​រូបរាង​ក៏បាន​ទៀត ធ្វើឱ្យ​អ្នកគាំទ្រ​ពេញចិត្ត ខណៈ​ទីផ្សារ​សម្តែង​របស់​នាង​ទទួលបាន​ការងារ​ច្រើន ឧស្សាហ៍​លេចមុខ​ក្នុង​រឿង​ភាគ​របស់​ស្ថានីយ​ទូរ​ស្សន៍​ជាច្រើន​។​

​កញ្ញា ម៉ូ​កតា បានផ្តល់​កិច្ចសំភាសន៍​ឱ្យ​រស្មី​កម្ពុជា​កាល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ឱ្យដឹងថា នាង​បាន​ប្រ​ឡូង​ក្នុង​សិល្បៈ​បាន​ប្រហែល​ជាង​២​ឆ្នាំ​មកហើយ ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​។ ទោះបីជា​នាង​ទើប​ប្រឡូក​សិល្បៈ​បាន​ត្រឹម​រយៈពេល​ខ្លី​មែន ប៉ុន្តែ​នាង​សប្បាយ​ចិត្តនឹង​លទ្ធផល​ពេលនេះ​ដែល​នាង​បាន​ខំប្រឹង ដោយ​នាង​មានកេរ្តិ៍ឈ្មោះ​គ្រាន់បើ​ជាង​មុន មាន​អ្នកគាំទ្រ​នាង ហើយ​ខាង​ផលិតកម្ម​ជាច្រើន​ក៏​ស្គាល់​នាង​។​

​តារា​ស្រី​ញញឹម​ស្រស់​រូបនេះ​បាន​ប្រាប់ទៀតថា ក្នុង​រយៈពេល​ប្រមាណ​២​ឆ្នាំ​មកនេះ នាង​បាន​សម្តែង​ក្នុង​រឿង​ភាគច្រើន​គួរសម ហើយ​ពេលនេះ​រឿង​ភាគ​របស់​នាង​មួយ​រឿង “​មុខកាំបិត​មុខ​ស្នេហ៍​” ដែល​ចាក់​បញ្ចាំង​លើ​ស្ថានីយទូរទស្សន៍​បាយ័ន ក៏​កំពុង​ទទួលបាន​ប្រជាប្រិយ​ខ្លាំង​ផងដែរ​។ រឿង​ភាគ​នេះ​បាន​លេខ​មុខមក​សម្តែង​ជាមួយ​តារា​ល្បីៗ​ដូចជា​កញ្ញា នី មុន្នីនាថ​, កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត និង​លោក សាយ សៀ​រ៉ា ដែល​ប៉ះគ្នា​លេង​យ៉ាង​ល្អ​ជក់ចិត្ត​តែម្តង​។ មូលហេតុ​ដែល​នាង​មិនដែល​បង្ហោះ​រូប​សកម្មភាព​ពេល​ថត​រឿង​នោះ ដោយសារតែ​ខាង​ផលិត​តម្រូវ​មិនឱ្យ​បញ្ចេញ​រូប​សកម្ម​សម្តែង​ឡើយ ដូចជា​រឿង “​មុខ​កំបិត​មុខ​ស្នេហ៍​” មួយ​នេះ​គឺ​ទាល់​ចេញ​ចាក់​បញ្ចាំង​លើ​ទូរទស្សន៍​ហើយ​បាន​នាង​អាច​បង្ហាញ​នាង​ពេលធ្វើការ​នោះ ។ រាល់ដង​នាង​ក៏​មិនដែល​ប្រាប់​ដល់​អ្នក​សែត​ណា ឬ ទម្លាយ​អួតអាង​បានការ​ងារ​ថត​ច្រើន​លើ​ហ្វេ​ស​ប៊ុ​ក​ដែរ ព្រោះ​នាង​គិតថា ខ្លាច​គេ​មើល​នាង​អាក្រក់ ឬ ជា​មនុស្ស​អួត​ច្រើន ទើប​ចាំ​ដល់​ចេញ​លទ្ធផល​ចាំ​បង្ហោះ​តែម្តង​។

​កញ្ញា ម៉ូ​កតា បាន​បញ្ជាក់ថា ការពិត​នាង​ទទួល​ការងារ​ថត​រឿង​ជាច្រើន​ទៀត គ្រាន់តែ​នាង​មិនអាច​បង្ហោះ​ឬ​ប្រាប់​មុន​បានឡើយ តែ​ទាល់​មួយ​រឿងៗ​គេ​ថត​និង​កាត់ត​ចប់​ប្រហែល​បី​ខែ​ទើប​នាង​អាច​បង្ហោះ​រូបនាង​ជាមួយ​តារា​សម្តែង​ផ្សេង​កាល​កំពុង​ថត​នោះ​។ ពេលនេះ​ក៏​នាង​ទទួល​ថត​រឿង​ថ្មី​មួយទៀត​ផងដែរ ប៉ុន្តែ​នាង​ក៏​មិនអាច​ទម្លាយ​ថា​ជា​រឿង​អ្វី​បានឡើយ រង់ចាំ​ថត​សិន​ទើប​បង្ហោះ​និង​ប្រាប់​ពី​ស្នាដៃ​របស់​នាង​។

​សូមបញ្ជាក់ថា កញ្ញា ម៉ូ​កតា ជា​តារា​សម្តែង​ស្រអែម​ស្រស់ ដែល​ពេលនេះ​កំពុង​តែមាន​ប្រជាប្រិយភាព​លើ​បណ្តា​រឿង​ភាគ​របស់​ទូរទស្សន៍​ជាច្រើន​។ នាង​ក៏​ជា​តារា​ស្រី​ទទួល​ការចាប់អារម្មណ៍​ប្រុសៗ​ជាច្រើន ដោយសារ​តែមាន​រូប​ស​ម្រ​ស់​ស្រស់ និង​សិច​ស៊ី​គួរឱ្យ​ទាក់ទាញ​ពី​អ្នកគាំទ្រ​និង​បណ្តាញ​សង្គម​៕​B/