ម៉ូ​ដែល​ចុងក្រោយ​នៃ​រថយន្ត Beetle របស់ Volkswagen ខ្ទាត​ចេញពី​សង្វាក់​ផលិតកម្ម​

356
ចែករម្លែក

ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់ Volkswagen បាន​ផ្អាក​ការផលិត​ស៊េរី​ចុងក្រោយ​នៃ​ម៉ូ​ដែល Beetle របស់ខ្លួន​ហើយ​កាលពី​ថ្ងៃ​ពុធ សប្តាហ៍​នេះ​នៅ​រោងចក្រ​របស់ខ្លួន​ក្នុង​ទីក្រុង​ពូ​ប្លា (Puebla) ប្រទេស​ម៉ិ​ក​ស៊ិ​ក​។

​រថយន្ត​នេះ​បាន​ក្លាយជា​និមិត្តរូប​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ជាច្រើន​ក្នុងពេល ៨ ទសវត្សរ៍ មកនេះ​ចាប់តាំងពី​ឆ្នាំ​១៩៣៨ មក​។ វា​បាន​ក្លាយជា​ផ្នែក​មួយ នៃ​គម្រោង​គ្មាន​ថ្ងៃ​បាន សម្រេច​របស់​ពួក​ណា​ហ្ស៊ី​អាល្លឺម៉ង់ ក្នុងសម័យ​ខ្មៅ​ងងឹត និង​ជា​និមិត្តរូប​នៃ​សេដ្ឋកិច្ច អាល្លឺម៉ង់ រើប​ឡើងវិញ​ក្រោយ​បញ្ចប់សង្គ្រាម និង​ការកើនឡើង​ពួក​វណ្ណៈ​កណ្តាល​។

​វា​ក៏​ជា​គំរូ​នៃ​សកលភាវូបនីយកម្ម​ផងដែរ នៅពេល​វា​ត្រូវបាន​លក់ និង​ទទួលស្គាល់ ទូទាំង​ពិភពលោក និង​ជា​និមិត្តរូប​នៃ​ការប្រឆាំង​វប្បធម៌​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ នៅ​សហរដ្ឋ​អាម៉េរិក​។

​រថយន្ត​នេះ​នៅតែ​ជា​លេចធ្លោ​ផ្នែក​រចនា និយាយ​រួម​គឺ​វា​ត្រូវបានគេទទួលស្គាល់​ច្រើន ដូច​ដប​កូកាកូឡា ដូច្នោះ​ដែរ​៕ ប្រែ​សម្រួលៈ​ខុម

#