ម៉ូ​ដ្រិ​ច ដណ្តើមបាន​ពានរង្វាន់​លួង​ចិត្ត “​កីឡាករ​ឆ្នើម​ប្រចាំ​វើ​ល​ខាប់​”

758
ចែករម្លែក

​ខ្សែបម្រើ​ក្រូ​អាស៊ី លូ​កាស ម៉ូ​ដ្រិ​ច មើលទៅ​ខកចិត្ត​ឥតឧបមា នៅពេលដែល​រូបគេ​ត្រូវ​បង្ខំចិត្ត​ចេញមក​ទទួលយកពាន​រង្វាន់​បាល់​មាស ដែលជា​ពានរង្វាន់​សម្រាប់​កីឡាករ​ឆ្នើម​ប្រចាំ​វើ​ល​ខាប់​។​

​ប្រធាន​ក្រុម​ក្រូ​អាស៊ី​រូបនេះ​បានដឹង​ច្បាស់​ណាស់​ថា បរាជ័យ​ក្រោម​ថ្វីដៃ​បារាំង ៤-២ កាលពី​ថ្ងៃអាទិត្យ​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​គឺជា​ឱកាស​តែមួយគត់ ដែល​នឹងមិន​វិលត្រឡប់​មកវិញ​ក្នុងពេល​ឆាប់ៗ​នោះឡើយ​។​

​ខ្សែបម្រើ​ក្លិប Real Madrid រូបនេះ​បាន​និយាយថា “​ពិតណាស់ ខ្ញុំ​ចូលចិត្ត​ការទទួលស្គាល់​និង​អរគុណ​ចំពោះ​អ្នក​ដែល​ជ្រើសរើស​ខ្ញុំ ប៉ុន្តែ​ប្រាកដ​ណាស់​ខ្ញុំ​ចង់​ឈ្នះ​វើ​ល​ខាប់​ជាង​។ វា​មិនមែនជា​ពាន​របស់​យើង​ទេ​ហើយ​ឥឡូវនេះ​យើង​នឹងត្រូវ​សម្រាក ហើយនឹង​អបអរ​សមិទ្ធផល​នេះ​នៅ​ថ្ងៃ​ខាងមុខ ព្រោះ​វា​នៅតែ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ក្រូ​អាស៊ី ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​អារម្មណ៍​ខកចិត្ត​។ យើង​មាន​មោទនភាព​ចំពោះ​អ្វីដែល​យើង​បានធ្វើ ប៉ុន្តែ​មានការ​សោកស្តាយ​បន្តិច​ដែល​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​”៕ ដោយ៖ កញ្ញាដាលីស

ម៉ូ​ដ្រិ​ច ទទួលយក​ពានរង្វាន់​បាល់​មាស