ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ និង ម៉ូ​រី​ស៊ី​យ៉ូ សារី​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ឈប់​ប្រើប្រាស់​វោហា​សាស្ត្រ រើសអើង​

362
ចែករម្លែក

មានការ​សន្យាថា ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នឹង​នាំមក​នូវ​បាល់ទាត់​ល្អ​បំផុត នៅលើ​ទីលាន​ប្រកួត ប៉ុន្តែ​ក្លឹប​ទាំងពីរ​មានការ​បារម្ភ​ថា អាចមាន​ការស្រែក​ហោរ​មិនល្អ ចេញពី​ក្រុម​អ្នកទស្សនា​។​
​ ​
អ្នកគាំទ្រ​ឆេ​ល​ស៊ី​ជិត​៥០០០​នាក់​នឹងត្រូវ​ឃ្លាំមើល​ដោយ​សន្តិសុខ​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ហើយនឹង​មានការ​រឹតបន្តឹង​សន្តិសុខ​ខ្លាំង អំឡុង​ការប្រកួត​ក្របខណ្ឌ Carabao Cup ចាប់តាំងពី​មានការ​ប្រើ​វោហា​សាស្ត្រ​បែប​រើសអើង​ពូជសាសន៍​កាលពី​ខែ​មុន​អំឡុងពេល​ប្រកួត នៅ​ប្រទេស​ហុង​គ្រី​។​
​ ​
វោហា​សាស្ត្រ​បែប​រើសអើង​ទាំងនេះ​បាន​បណ្តាល​ឲ្យ UEFA បើ​ការស៊ើបអង្កេត​និង​បង្ក​ឲ្យ​មាន ប្រតិកម្ម​បែប​កំហឹង​ពី​លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovich) ។ ការប្រើ​ចម្រៀង បែប​រើសអើង​ស្រដៀង​គ្នា​នេះ​ក៏​កើត​មាននៅ​ទឹកដី​របស់​ក្រុម Watford ផងដែរ​។​
​ ​
លោក អា​ប្រា​ម៉ូ​វី​ច ជា​ម្ចាស់​ក្លឹប​ឆេ​ល​ស៊ី​គឺជា​ជនជាតិ​ជ្វី​ស​ហើយ​ប្តេជ្ញា​លុបបំបាត់​ពាក្យសម្តី​ទាំងនេះ ចេញពី​មូលដ្ឋាន​អ្នកគាំទ្រ​របស់​ក្លឹប​។ គេ​ឃើញថា ក្រុម​អ្នកគាំទ្រ​របស់ Tottenham បាន​ប្រើប្រាស់​វោហា​សាស្ត្រ​បែបនេះ​ផងដែរ​។​
​ ​
ទោះបីជា​យ៉ាងណា ក្លឹប Tottenham អះអាងថា អ្នកគាំទ្រ​របស់ខ្លួន​មិនបាន​ប្រើប្រាស់​ពាក្យ សម្តី​ទាំងនេះ​ទេ និង​គ្មាន​បំណង​បង្ក​បទល្មើស​ណាមួយ​ឡើយ​។
​ ​
លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) គ្រូបង្វឹក​ឆេ​ល​ស៊ី​បាន​និយាយថា “​យើង​ត្រូវការ​ការគាំទ្រ ពី​អ្នកគាំទ្រ ហើយ​មិន​ប្រឆាំងនឹង​គូប្រកួត​របស់​យើង​ទេ​”​។ ចំណែក​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) គ្រូបង្វឹក​ក្រុម Spurs បាន​បន្ថែមថា “​អ្នកគាំទ្រ​ត្រូវការ​គាំទ្រ​ដល់ កីឡាករ ហើយ​គ្មានអ្វី​លើសពីនេះ​ទេ​។ ពួកគេ​ត្រូវតែ​បង្កើត​បរិយាកាស​ល្អ​និង​មិនត្រូវ​គិត អំពី​អារម្មណ៍​ស្អប់ខ្ពើម​គ្នា​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) និង​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)
#