ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ បង្ហាញ​ភាពមន្ទិលសង្ស័យ​ជុំវិញ​អនាគត​នៅ Spurs

745
ចែករម្លែក

​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) គ្រូបង្វឹក​ក្រុម Spurs បាន​បដិសេធ​មិន​បញ្ជាក់​ជា​ផ្លូវការ​ថា លោក​នឹង​បន្ត​ដឹកនាំ​ក្រុម Tottenham នៅ​រដូវ​កាល​ក្រោយ​ទៀត​។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​ភាព​មន្ទិល​ចំពោះ​ការ​ប្តូរផ្តាច់​របស់លោក បន្ទាប់ពី​ក្រុម Tottenham ប្រកួត​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​នៅ​វគ្គ​ពាក់កណ្តាល ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ FA Cup ។​
​ ​
​នៅពេល​សួរថា តើ​លោក​នឹង​បន្ត​នៅ​ដឹកនាំ​ក្រុម Spurs ចូលទៅ​កាន់​ពហុកីឡាដ្ឋាន​ថ្មី ឬ​យ៉ាងណា លោក ប៉ូ​ចេ​តទី​ណូ ហាក់ដូចជា​ថ្លែង​ក្នុង​លក្ខណៈ​ទូ ទៅ​អំពី​ក្រុម Spurs ។​
​ ​
​លោក​បាន​និយាយថា “​បន្ទាប់ពី​មានការ​ខកចិត្ត​នឹង​លទ្ធផល​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ខ្ញុំ​សូម​ប្រាប់​ត្រង់​ថា​យើង​បង្កើត​ទស្សនវិជ្ជា​និង​គម្រោង​សម្រាប់​រយៈពេល​វែង​និង​ព្យាយាម ធ្វើ​ឲ្យ​ខុសប្លែក​ពី​ក្លឹប​ដទៃ​។ ខ្ញុំ​ចង់​និយាយថា ក្លឹប​នឹងមិន​ផ្លាស់ប្តូរ​ទេ​”​។​
​ ​
​លោក​បាន​និយាយថា “​ប្រសិនបើ​ខ្ញុំ​នៅទីនេះ​រយៈពេល​បី​ឆ្នាំ​បន្ថែមទៀត​បន្ទាប់ពី​បញ្ចប់ គម្រោង​បី​ឆ្នាំ នោះ​វា​នឹងមិន​ផ្លាស់ប្តូរ​ទេ​។ រឿង​សំខាន់​នៅពេលនេះ​គឺថា យើង​ត្រូវ​បន្ត​ជំរុញ គម្រោង​ដែលមាន​ស្រាប់​។ ប្រាកដ​ណាស់ យើង​ខកចិត្ត​អំពី​លទ្ធផល​អាក្រក់​។ ប៉ុន្តែ​មិនអាច ផ្លាស់ប្តូរ​ទេ ពីព្រោះ​ក្លឹប​មិនអាច​កែប្រែ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)​