ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ​៖ Tottenham មិន​ស័ក្តិសម​ឡើងមក​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ទេ បន្ទាប់ពី​ស្មើ​ជាមួយ PSV

740
ចែករម្លែក

​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) បាន​ប្រាប់​កីឡាករ​របស់លោក​នៅ​ក្លឹប Tottenham ថា ពួកគេ​មិន​ស័ក្តិសម​នឹង​ឡើង​មកដល់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ទេ ប្រសិនបើ​ពួកគេ​មិនអាច​យកឈ្នះ​ការប្រកួត​ដូចជា​ពេល​ប្រកួត​ជាមួយ​ក្រុម PSV Eindhoven នេះ​។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ បាន​សារភាពថា ឱកាស​សម្រាប់​ក្រុម​លោក​អស់ហើយ​បន្ទាប់ពី​របូត គ្រាប់​បាល់​នៅ​នាទី​៨៧​ក្នុងជំនួប​ដ៏​សំខាន់​នៅ​ប្រទេស​ហូ​ឡង់​។​
​ ​
​ក្រុម Tottenham Spurs ដេញតាម​ពីក្រោយ ប៉ុន្តែ​មានឱកាស​នាំមុខ​តាមរយៈ​គ្រាប់ បាល់​របស់​កីឡាករ លូ​កាស ម៉ូ​រ៉ា (Lucas Moura) និង ហ៊ែ​រី ខេន (Harry Kane) មុនពេល​អ្នកចាំទី ហ៊ូ​ហ្គោ ឡ័​រី​ស (Hugo Lloris) ត្រូវបាន​អាជ្ញាកណ្តាល​បណ្តេញចេញ ដោយសារតែ​ទាក់​ជើង​កីឡាករ​របស់​ក្រុម PSV នៅ​តំបន់​មុខ​ទី ហើយ​ក្រុម​ហូ​ឡង់​នេះ បាន​តាម​ស្មើ​នៅ​នាទី​ចុង​ម៉ោង​។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ បាន​និយាយថា “​អ្វីៗ​ជិត​បញ្ចប់​ទាំងស្រុង​ហើយ​។ ការរកបាន​១​ពិន្ទុ ឆ្លងកាត់​៣​ប្រកួត​។ វា​ពិតជា​ពិបាក​មែនទែន​។ យើង​ត្រូវការ​ឈ្នះ​បី​ប្រកួត​ដែល​យើង​បាន លេង​កន្លងមក ហើយ​សង្ឃឹមថា បាន​លទ្ធផល​ល្អ​ខ្លះ ដើម្បី​ជួយ​យើង​”​។​

​មាន​ក្រុម​តែ​៧​ប៉ុណ្ណោះ​ក្នុងចំណោម​៦៧​ក្រុម​ដែលមាន​ឱកាស​ឆ្លងទៅ​វគ្គ​បន្ត​ចាប់ផ្តើម​ពី​ពិន្ទុ​ទាប​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល រួមមាន​ក្រុម Arsenal កាលពី​ឆ្នាំ​២០០៣​និង​ក្រុម Liverpool ក្នុង​រយៈពេល​៤​ឆ្នាំ​ក្រោយមក​។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ បាន​និយាយថា “​ប្រសិនបើ​អ្នក​មិនអាច​ឈ្នះ​ការប្រកួត​ប្រភេទ​នេះ អ្នក​មិន​ស័ក្តិសម​ឡើងមក​វគ្គ​ឆេ​ម​ពាន​លី​ក​នេះ​ទេ​។ នៅពេល​អ្នកលេង​ល្អ​ហើយ​គ្របដណ្តប់ ការប្រកួត និង​បង្កើត​ឱកាសល្អ ប៉ុន្តែ​មិនអាច​ឈ្នះ​ការប្រកួត ដូច្នេះ​ការប្រកួត​នៅតែ​បើក ចំហ​ដដែល​”​។ លោក ប៉ូ​ចេ​តទី​ណូ មិន​បន្ទោស​អ្នកចាំទី ឡ័​រី​ស ចំពោះ​ការធ្វេសប្រហែស ដែល​បណ្តាល​ឲ្យ​មានការ​ពិន័យ​បាល់​ប៉េ​ណា​ល់​ទី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)​