ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ អះអាងថា ក្រុម Spurs អាច​នឹង​ជាប់​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ នៃ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​

230

​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) អះអាងថា ក្រុម Spurs អាច​ជាប់​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក បន្ទាប់ពី​គេចផុត​ពី​បរាជ័យ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម PSV Eindhoven ។​

​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន រកបាន​២​គ្រាប់ ខណៈពេល​ក្រុម Spurs បាន​វាយបក​យកឈ្នះ ក្នុង​លទ្ធផល​២-១ ខណ​:​នៅសល់​ប៉ុន្មាន​នាទីចុងក្រោយ​។​

​ពួកគេ​ទទួលបាន​៤​ពិន្ទុ​ឆ្លងកាត់​៤​ប្រកួត​នៅក្នុង​ពូ​ល B ហើយ​ពួកគេ​នឹង​ជួប​ប្រកួត​ជាមួយ​ក្រុម Inter Milan នៅ​ពហុកីឡាដ្ឋាន Wembley ។
​ ​
​លោក ប៉ូ​ចេ​តទី​ណា និយាយថា “​យើង​ត្រូវ​លេង​ពីរ​ប្រកួត​ទៀត​។ ប្រសិនបើ​យើង​យកឈ្នះ ក្រុម Inter Milan យើង​នឹងមាន​៧​ពិន្ទុ​ដូចគ្នា​ហើយ​សល់​១​ប្រកួត​ក្នុង​ដៃ​។ យើង​នឹង​ទៅ​ទឹកដី របស់ Barcelona ហើយ​ព្យាយាម​យកឈ្នះ​ការប្រកួត​”​។​
​ ​
​លោក​បន្តថា “​យើង​នៅមាន​ជំនឿ ហើយ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​។ យើង​ត្រូវតែ​ផ្តោត​ការយកចិត្ត ទុកដាក់​នៅ​ថ្ងៃ​សៅរ៍​នេះ ប៉ុន្តែ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក យើង​ត្រូវផ្តោត​ការយកចិត្ត​ទុក ដាក់​លើ​ការប្រកួត​ជាមួយ​ក្រុម Inter Milan ។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ បាន​កោតសរសើរ​ស្មារតី​របស់​កីឡាករ​បន្ទាប់ពី​ពួកគេ​ត្រូវ​លេង​៤ ប្រកួត​ក្នុង​រយៈពេល​៩​ថ្ងៃ​។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ បាន​និយាយថា “​ខ្ញុំ​រីករាយ​មែនទែន​។ ការ​របូត​គ្រាប់​បាល់​នៅ​ដើមតង់ ធ្វើ​ឲ្យ​គូប្រកួត​មាន​ទំនុកចិត្ត ហើយ​យើង​ព្យាយាម​បង្កើត​ឱកាស​និង​គ្របដណ្តប់​ការប្រកួត​នេះ ប៉ុន្តែ​មិនអាច​រកបាន​គ្រាប់​បាល់​។ អ្នកចាំទី​របស់​ពួកគេ​ល្អ​មែនទែន​។ ប៉ុន្តែ​យើង​ប្រយុទ្ធ រហូតដល់​ទីបញ្ចប់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)