ម៉ូ​រី​ស៊ី​យ៉ូ ម៉ូ​ចេ​តទី​ណូ រិះគន់​កីឡាករ Spurs ថា ខ្វះ​គុណភាព​

1043
ចែករម្លែក

​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) បាន​រិះគន់​កីឡាករ​របស់លោក និង​បាន​សារភាពថា ពួកគេ​ខ្វះ​គុណភាព​ដែល​អាច​ចាត់ទុកជា​ក្រុម​ខ្លាំង​ដើម្បី​ប្រជែង​យកពាន​ជើង ឯក​នៅ​ឆ្នាំនេះ​។​
​ ​
​គ្រូបង្វឹក​ក្លឹប Tottenham រូបនេះ​បាន​តាមមើល​ក្រុម​របស់លោក​បោះបង់​ឱកាស​នាំមុខ ហើយ​លោក​មិនអាច​នៅ​ស្ងៀម​ចំពោះ​បរាជ័យ​នេះ​ទេ ខណៈពេល​លោក​ចោទប្រកាន់​ពួកគេ​ថា មើលស្រាល​ការប្រកួត​នេះ​។
​ ​
​លោក ប៉ូ​ចេ​តទី​ណូ បាន​និយាយថា “​ប្រសិនបើ​អ្នក​ចង់​ឈ្នះ អ្នក​ត្រូវតែ​បង្ហាញ​គុណភាព​។ អ្នក​ត្រូវតែ​ការពារ​ឲ្យ​បានល្អ​។ ប្រហែលជា​អ្នកលេង​មិនបាន​ល្អ ប៉ុន្តែ​អ្នក​ត្រូវតែ​ឈ្នះ​ការប្រកួត ប្រភេទ​នេះ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​ក្រុម​ខ្លាំង​ប្រជែង​យកពាន​។​
​ ​
​លោក​បន្តថា “​ចាប់ពី​ថ្ងៃនេះ​ទៅ តាំងពី​ដើមទី យើង​ត្រូវ​ទៅ​ទីនោះ​ប្រៀបដូចជា​តោ​កំណាច មួយ​ក្បាល និង​ព្យាយាម​រក​គ្រាប់​បាល់​គ្រប់​ជ្រុង​។ ខ្ញុំ​ខកចិត្ត ប៉ុន្តែ​ខ្ញុំ​ក៏​សប្បាយចិត្ត​ផងដែរ ដោយសារ​នោះ​គឺជា​ការពិត ហើយ​ពេលខ្លះ អ្នក​ត្រូវ​ប្រឈមមុខ​នឹង​ការពិត​”​។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ និយាយថា “​ខ្ញុំ​គិតថា វា​គឺជា​ការ​ដាស់​ស្មារតី​មួយ​សម្រាប់​មនុស្ស​គ្រប់គ្នា ហើយ​យើង​អាច​ស្តាប់​មនុស្ស​ច្រើន​ទៀត នៅពេល​គ្រប់គ្នា​និយាយ​អំពី​ការពិត និង​មិនមែន​ជាការ ជឿជាក់​ទេ​។ ថ្ងៃនេះ វា​គឺជា​រឿង​ល្អ ដើម្បី​ធ្វើការ​ប្រៀបធៀប ហើយ​វា​គឺជា​រឿង​ឈឺចាប់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)