ម៉ូ​រី​ស៊ី​យ៉ូ សារី ថា ទម្លាប់​ចាប់ផ្តើម​យឺតយ៉ាវ​នៅ​តង់​ទី​២​បាន​ក្លាយជា​បញ្ហា​ធំ​សម្រាប់ ក្រុម​ឆេ​ល​ស៊ី​

411
ចែករម្លែក

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) សារភាពថា ក្រុម​ឆេ​ល​ស៊ី​បានធ្វើ​ឲ្យ​ខ្លួនឯង មានការ​លំបាក បន្ទាប់ពី​ពួកគេ​ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត ក្របខណ្ឌ Europa League ក្រោយ​យកឈ្នះ​ក្រុម Slavia Prague ៤-៣ ។

​ស្របពេល​ឆេ​ល​ស៊ី​នាំមុខ​មុន ១-០ នៅ​ជើង​ទី​១ ការប្រកួត​នេះ​ហាក់ដូចជា​ចប់​សប់ គ្រប់​ទៅហើយ ដោយ​ត្រឹម​រយៈពេល​១៥​នាទី ក្រុម​ឆេ​ល​ស៊ី​បាន​ទាត់​បញ្ចូល​ទី​៣ គ្រាប់​រួចទៅហើយ​។

​ប៉ុន្តែ​ក្រុម​ឆេ​ល​ស៊ី​មាន​ទម្លាប់​អាក្រក់​មួយ​គឺ​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​នៅ​តង់​ទី​២ ហើយ​ជាថ្មី ម្តងទៀត ពួកគេ​ជួប​រឿង​បុក​ពោះ​ជាថ្មី ខណៈពេល​ក្រុម​ភ្ញៀវ​វាយបក​រកបាន​២​គ្រាប់​វិញ ដើម្បី​បន្ថយ​ចំនួន​គ្រាប់​បាល់​នាំ​មុខមក​ត្រឹម​១​គ្រាប់​វិញ​។ លោក សារី បាន​និយាយថា “​យើង​លេង​ល្អ​នៅ​តង់​ទី​១ ប៉ុន្តែ​ជា​ទម្លាប់​ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ យើង​ចាប់ ផ្តើម​លេង​អន់​បំផុត​នៅ​តង់​ទី​២​។

​យើង​ត្រូវការ​ដំណោះស្រាយ​មួយ​។ ក្នុង​១០​ប្រកួត​ចុងក្រោយ គឺ​យើង​មាន​ស្ថានភាព បែបនេះ​។ វា​គឺជា​បញ្ហា​ធំ​មួយ​”​។ ក្រុម​ឆេ​ល​ស៊ី​មាន​គ្រាប់​បាល់​នាំ​មុខមុន​៥-១ នៅ​តង់ ទី​១ និង​លទ្ធផល​ចាប់ផ្តើម​ប្រែប្រួល​មក​ត្រឹម ៥-៣ ក្នុង​រយៈពេល​១០​នាទី​នៅ​តង់​ទី​២ ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រុម​ឆេ​ល​ស៊ី​មានឱកាស​ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Eintracht Frankfurt ៕ ប្រែ​សម្រួល​: ពិសិដ្ឋ